លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ បង្កើនល្បឿនការងារដើម្បីសម្រេចផ្លូវក្រវ៉ាត់ទី ៣ នៃទីក្រុងហូជីមិញក្នុងឆ្នាំនេះ

(VOVWORLD) - នាថ្ងៃទី១៣ កុម្ភៈ ត្រូវនឹងថ្ងៃទី ៤ នៃបុណ្យតេតប្រពៃណីជាតិ នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព ជូន អំណោយ និងលើកទឹកចិត្តដល់កម្មាភិបាល កម្មករ កម្មការិនីដែលកំពុងធ្វើការនៅការ ដ្ឋានសាងសង់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗមួយចំនួន នៅបណ្ដា ខេត្តភាគខាងត្បូង។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ បង្កើនល្បឿនការងារដើម្បីសម្រេចផ្លូវក្រវ៉ាត់ទី ៣ នៃទីក្រុងហូជីមិញក្នុងឆ្នាំនេះ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh សួរសុខទុក្ខ ជូនអាំងប៉ាវដល់បងប្អូនកម្មករដែលកំពុងធ្វើការនៅគម្រោងនានាលើភូមិសាស្ត្រទីក្រុងហូជីមិញ។ (រូបថត៖ VOV)
ចុះត្រួតពិនិត្យផ្លូវក្រវ៉ាត់ទី៣ នៃទីក្រុងហូជីមិញ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យស្ថាប័នពាក់ព័ន្ធកំណត់ថា ឆ្នាំនេះ និង ឆ្នាំក្រោយត្រូវតែបង្កើន ល្បឿនការងារ ដើម្បីសម្រេចគម្រោងតាមកាលវិភាគ ខិតខំប្រឹងប្រែងសម្រេចឱ្យលើស ពីកាលវិភាគ ធានាបាននូវគុណភាព និងសុវត្ថិភាព។ លោកនាយករដ្ឋមន្ត្រីបានក្រើន រំលឹកថា ផ្លូវក្រវ៉ាត់ទី៣ ក៏ដូចគម្រោងជាច្រើនផ្សេងទៀតនៃទីក្រុងហូជីមិញ ក្រៅពីកត្តា វឌ្ឍភាព និងគុណភាព ត្រូវតែធានាកត្តាសោភ័ណភាព ទេសភាព និងបរិស្ថាន ក៏ដូច ជាប្រព័ន្ធភ្លើង ដើមឈើបៃតង ខិតខំប្រែក្លាយគម្រោងនីមួយៗទៅជាចំណុចដ៏លេចធ្លោ មួយដើម្បី រួមចំណែកអភិវឌ្ឍន៍ទេសចរណ៍។
នាព្រឹកថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញទៅសាក សួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រជាជននៅតំបន់តាំងទីលំនៅថ្មី Loc An - Binh Son ខេត្ត Dong Nai ហើយត្រួតពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍អ្នកដំណើរ  និងស្តាប់របាយ ការណ៍អំពីស្ថានភាពអនុវត្តគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh ព្រមទាំង ជូនពរឆ្នាំថ្មីដល់កម្មាភិបាលនិងបុគ្គលិកដែលចូលរួមក្នុងគម្រោងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ