លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទ COP-28 និងដំណើរទស្សនកិច្ចជាផ្លូវការនៅទួរគី

(VOVWORLD) - នារសៀលថ្ងៃទី៣ ខែធ្នូ (តាមម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចាកចេញពីទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម វិលត្រឡប់មកប្រទេសវៀតណាមវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចចូលរួមសន្និសីទ COP-28 គួបផ្សំនឹងបំពេញសកម្មភាពទ្វេភាគីជាច្រើននៅអេមីរ៉ាតអារ៉ាប់រួម (UAE) និងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសទួរគី។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទ COP-28 និងដំណើរទស្សនកិច្ចជាផ្លូវការនៅទួរគី - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោក។ (រូបថត៖ VOV)

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីសម្រេចបានលទ្ធផលសំខាន់ៗមួយចំនួន។ ការចូលរួមរបស់វៀតណាម ជាពិសេសការដែលលោកនាយករដ្ឋមន្ត្រីថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោក ការធ្វើជាប្រធាន សហប្រធាន និងចូលរួមថ្លែងមតិក្នុងព្រឹត្តិការណ៍ជាន់ខ្ពស់ពហុភាគីនានា បានបញ្ជូនសារធំៗអំពីទស្សនៈ និងគោលនយោបាយរបស់វៀតណាមលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសមាហរណកម្មអន្តរជាតិ; ទំនួលខុសត្រូវ និងការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមជាសកលដ៏ធំបំផុតមួយនាពេលបច្ចុប្បន្ននោះគឺការប្រែប្រួលអាកាសធាតុ។ ដោយការរំលេចចេញនូវវិធានការសំខាន់ៗចំនួន ១២ ដែលវៀតណាមបានអនុវត្តន៍ចាប់តាំងពីសន្និសីទ COP26 ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ព្រមទាំងធានាស្វ័យភាព និងសន្តិសុខថាមពល ផលប្រយោជន៍របស់ប្រជាជន ក៏ដូចជាគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច។ ជាពិសេសគឺការដែលលោកនាយករដ្ឋមន្ត្រីបានប្រកាសអំពីផែនការកៀរគរធនធានសម្រាប់ការអនុវត្តភាពជាដៃគូក្នុងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) បានទាក់ទាញការយកចិត្តទុកដាក់ និងការសន្យាគាំទ្រពីបណ្តាប្រទេស និងអង្គការអន្តរជាតិនានា។

លោកនាយករដ្ឋមន្ត្រីបានជួបពិភាក្សានិងជួបប្រាស្រ័យ ជាមួយដៃគូអន្តរជាតិជាច្រើន; តាមនោះ ជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ទន្ទឹមនឹងនោះ រួមចំណែកជំរុញការដោះស្រាយក្ដីកង្វល់ និងផលប្រយោជន៍របស់វៀតណាម។ ប្រទេសជាច្រើនបានអះអាងថា នឹងជួយឧបត្ថម្ភនិងរួមដំណើរជាមួយវៀតណាមក្នុងការផ្លាស់ប្ដូរថាមពល និងបង្កើនសមត្ថភាពបន្សាំ តាមនោះ រួមចំណែកជំរុញកំណើនបៃតងរបស់វៀតណាម និងការពារភពផែនដីរួម។

ចំពោះទួរគី និង UAE ក្នុងដំណើរទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានធ្វើសកម្មភាពជាង ២០ នៅប្រទេសទួរគី និង សកម្មភាពចំនួន ៣០ នៅ UAE ដោយមានខ្លឹមសារជាក់ស្ដែង ទម្រង់សម្បូរបែប សម្រេចបានលទ្ធផលជាក់លាក់ទាំងទ្វេភាគី និងពហុភាគី ព្រមទាំងបើកទិសដៅថ្មីនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដូចជាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល ផលិតកម្មឧស្សាហកម្ម កសិកម្មបច្ចេកវិទ្យាខ្ពស់ ការប្រើប្រាស់ សេដ្ឋកិច្ចបៃតង នវានុវត្តន៍ និងថាមពលកកើតឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ