លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅអគ្គស្នងការទី ២ ក្រសួងការពារប្រទេស

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ ត្រួតពិនិត្យការត្រៀមប្រយុទ្ធ និង ជូនពរឆ្នាំថ្មីដល់កម្មាភិបាលនិងយុទ្ធជននៃអគ្គស្នងការទី២ ក្រសួងការពារប្រទេស។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅអគ្គស្នងការទី ២ ក្រសួងការពារប្រទេស - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីនៅអគ្គស្នងការទី ២ ក្រសួងការពារប្រទេស។ (រូបថត៖ VOV)
ជួបសំណេះសំណាលជាមួយកម្មាភិបាលជាន់ខ្ពស់នៃអគ្គស្នងការ លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ចារកម្មការពារជាតិគឺជាកងកម្លាំង ពិសេសរបស់កងកម្លាំងប្រដាប់អាវុធ។ ក្នុងបរិបទឆ្នាំ ២០២៤ និងរយៈពេលខាងមុខ ស្ថានភាពពិភពលោក និងតំបន់ត្រូវបានព្យាករណ៍ថា នឹងបន្តមានការវិវឌ្ឍន៍ដ៏ស្មុគ ស្មាញ និងមិនអាចទាយទុកជាមុនបាន ដូច្នេះចារកម្មការពារជាតិត្រូវរៀបចំឲ្យបានល្អ ជាង ត្រៀមខ្លួនជាស្រេចទទួលគ្រប់ភារកិច្ចដែលបក្សនិងរដ្ឋប្រគល់ជូន។ លោកនាយក រដ្ឋមន្ត្រីបានស្នើឲ្យអគ្គស្នងការបន្តជ្រួតជ្រាប អនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ នូវសំណូមពរ របស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ដែលថា៖ “… ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ ក៏ចារកម្មការពារជាតិត្រូវតែ “ខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ”; បម្រើប្រកបដោយប្រសិទ្ធភាពនូវការការពារ និងកសាង មាតុភូមិវៀតណាមសង្គមនិយមឱ្យកាន់តែរឹងមាំនិងរីកចម្រើន; ប្រជាជនកាន់តែ សុភមង្គលនិងសម្បូរធូធារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ