លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យណូអែលនៅ Ba Ria-Vung Tau

(VOVWORLD) - ក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២១ នារសៀលថ្ងៃទី ១៧ ខែធ្នូ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យណូអែលឆ្នាំ ២០២១ ដល់អ្នកដឹកនាំសាសនា សាសនិកនៅ Ba Ria – Vung Tau។ 
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យណូអែលនៅ Ba Ria-Vung Tau - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅសួរសុខទុក្ខព្រះសហគមន៍កាតូលិក Long Huong ក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២១ (រូបថត៖ Duong Giang-TTXVN)

អញ្ជើញទៅទស្សនាព្រះសហគម ន៍កាតូលិក  និងទស្សនាវិហារកាតូលិកនៃខេត្ត Ba Ria-Vung Tau លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា សាសនិកទាំងអស់នឹងបន្តលើកតម្កើងស្មារតី “គោរពព្រះ ស្នេហាជាតិ” ប្រកាន់ខ្ជាប់នូវគោល ការណ៍ណែនាំ គោលនយោបាយ និងច្បាប់របស់បក្សនិងរដ្ឋ ខិត ខំប្រឹងប្រែងដើម្បីជីវភាពរស់ នៅកាន់តែប្រសើរជាង សប្បាយរីករាយ ស្រឡាញ់រាប់អានជួយគ្នាទៅវិញទៅមក រួមចំណែកកសាងមាតុភូមិប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខ។ ក្នុងឱកាសបុណ្យណូអែលជិតចូលមកដល់ លោកនាយករដ្ឋមន្រ្តីក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញគោរពជូនពរដល់ព្រះសហគមន៍កាតូលិកទាំងអស់សេចក្តីជូនពរល្អប្រសើបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ