លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងសន្និសីទអនុវត្តកម្មវិធីសកម្មភាពអភិវឌ្ឍន៍តំបន់ភាគកណ្តាលប៉ែកខាងជើងនិងតំបន់ឆ្នេរភាគកណ្តាល

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវិភាគយ៉ាងច្បាស់អំពីទីតាំង តួនាទី សក្ដានុពល ប្រៀបខ្លាំង លទ្ធផលសម្រេចបាន ការលំបាក និងបញ្ហាប្រឈមរបស់តំបន់។ 
លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងសន្និសីទអនុវត្តកម្មវិធីសកម្មភាពអភិវឌ្ឍន៍តំបន់ភាគកណ្តាលប៉ែកខាងជើងនិងតំបន់ឆ្នេរភាគកណ្តាល - ảnh 1លោកនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីក្នុងសន្និសីទអនុវត្តកម្មវិធីសកម្មភាពអភិវឌ្ឍន៍តំបន់ភាគកណ្តាលប៉ែកខាងជើងនិងតំបន់ឆ្នេរភាគកណ្តាល

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុង Binh Dinh នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទអនុវត្តកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលសំដៅអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋ កិច្ចសង្គម ធានាការពារជាតិ សន្តិសុខនៅតំបន់ភាគកណ្តាលប៉ែកខាងជើង និងតំបន់ឆ្នេរភាគកណ្តាលដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ក៏ដូចជាជំរុញការវិនិយោគក្នុងតំបន់។

អញ្ជើញថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវិភាគយ៉ាងច្បាស់អំពីទីតាំង តួនាទី សក្ដានុពល ប្រៀបខ្លាំង លទ្ធផលសម្រេចបាន ការលំបាក និងបញ្ហាប្រឈមរបស់តំបន់។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋានទាំង ១៤ក្នុងតំបន់ បង្កើតកម្មវិធី និងផែនការសកម្មភាពជាបន្ទាន់ ដោយសង្កត់ធ្ងន់ និងផ្តោតលើផែនការថ្នាក់តំបន់ និងគោលនយោបាយស្តីពីសមាហរណកម្មតំបន់; ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ; អភិវឌ្ឍន៍ប្រព័ន្ធទីក្រុងឱ្យរឹងមាំ ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមក្នុងតំបន់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍។ ជាពិសេស អភិវឌ្ឍន៍សង្គម-វប្បធម៌ទូលំទូលាយ; ធានាការពារជាតិ និងសន្តិសុខយ៉ាងម៉ឺងម៉ាត់ លើកកំពស់ប្រសិទ្ធភាពកិច្ចការបរទេស។

មុននោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញកាត់ខ្សែបូ បើកសម្ពោធ និងទៅទស្សនាការតាំងពិព័រណ៌រូបថតស្តីពីតំបន់ភាគកណ្តាលប៉ែកខាងជើង និងឆ្នេរភាគកណ្តាល “ការភ្ជាប់ - លោតផ្លោះពីសេដ្ឋកិច្ចសមុទ្រ - ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព” ដែលរៀបចំឡើងដោយក្រសួងផែនការ និងវិនិយោ សម្របសម្រួលជាមួយ ក្រសួងវប្បធម៌ កីឡា និងអង្គការទេសចរណ៍; ទស្សនាតំបន់តាំងពិព័រណ៌ផលិតផលកសិកម្មផលិតផលសិប្បកម្មប្រចាំតំបន់ភាគកណ្តាលប៉ែកខាងជើងនិងឆ្នេរភាគកណ្តាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ