លោកនាយករដ្ឋមន្ត្រីអញ្ជើញទទួលជួបជាមួយប្រធានធនាគារ Standard Chartered

(VOVWORLD) - បន្តសកម្មភាពក្នុងឱកាសចូលរួមកិច្ចប្រជុំ  COP26 និងបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានធនាគារ Standard Chartered លោក José Vinals។

លោកនាយករដ្ឋមន្ត្រីអញ្ជើញទទួលជួបជាមួយប្រធានធនាគារ Standard Chartered - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសន្ទនាជាមួយប្រធានធនាគារ Standard Chartered លោក José Vinals (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោក José Vinals បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងលោកនាយករដ្ឋមន្ត្រីចំពោះការគាំទ្រដ៏មានតម្លៃសម្រាប់ធនាគារ និងប្តេជ្ញារក្សាប្រតិបត្តិការរយៈពេលវែង តែង តែរួមដំណើរនិងគាំទ្រវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងវិបុលភាព។ ប្រធានធនាគារ Standard Chartered បានស្នើនូវខ្លឹមសារសហប្រតិបត្តិការមួយចំនួននៅវៀត ណាម ដើម្បីចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងវិស័យធានារ៉ាប់រង ពាណិជ្ជកម្ម សេវាកម្ម និងការលក់រាយ។ ទន្ទឹមជាមួយគ្នានោះ ជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស រួមចំណែកដល់កំណើនប្រកបដោយចីរភាពនិងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ តាម រយៈរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការមានតម្លៃរាប់ពាន់លានដុល្លារ និងជំនួយបច្ចេកទេសជាមួយដៃគូ វៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងគំនិតសហប្រតិបត្តិការរបស់ធនាគារ Standard Chartered នៅវៀតណាម ហើយបានឲ្យដឹងថា វៀតណាមកំពុងផ្តោតលើការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដែលលើកទឹកចិត្តឱ្យធនាគារបរទេសចូលរួមក្នុងការរៀបចំរចនាសម្ព័ន្ធធនាគារដែលខ្សោយឡើងវិញ ទាំងផ្នែកធនធានមនុស្ស ផ្នែកទុននិងសមត្ថភាពអភិបាលកិច្ច។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ឱកាសសម្រាប់អ្នកវិនិយោគបរទេសនៅវៀតណាមមានច្រើនណាស់ នៅពេលដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧ ជាមួយប្រទេសចំនួន ៦០ រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចនិងទីផ្សារធំជាងគេលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ