លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ ខិតខំប្រឹងប្រែងជំនះពុះពាររាល់ការលំបាកក្នុងឆ្នាំ ២០២០ និងបណ្តាឆ្នាំបន្តបន្ទាប់

(VOVWORLD) -  នារសៀលថ្ងៃទី ១៩ ខែសីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីកិច្ចប្រជុំអចិន្ត្រៃយ៍របស់រដ្ឋាភិបាលស្តីពីសេចក្តីព្រាងផែន ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម សម្រាប់ឆ្នាំ ២០២១, សេចក្តីព្រាងផែនការហិរញ្ញវត្ថុ - ថវិកាសម្រាប់ដំណាក់កាល ២០២១-២០២៣, ផែន ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងការវិនិយោគសាធារណៈរយៈមធ្យម ឆ្នាំ ២០២១-២០២៥។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ ខិតខំប្រឹងប្រែងជំនះពុះពាររាល់ការលំបាកក្នុងឆ្នាំ ២០២០ និងបណ្តាឆ្នាំបន្តបន្ទាប់ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាល នារសៀលថ្ងៃទី ១៩ ខែសីហា (រូបថតៈ VGP)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួង ស្ថាប័ននានា ត្រូវផ្តោតសំខាន់លើភារកិច្ចស្នូលមួយចំនួន ដូចជាធានាតុល្យភាពសេដ្ឋកិច្ច និងធានាថា សេដ្ឋកិច្ចមិនត្រូវបែកបាក់ដោយកូវីដ ១៩ រួមទាំងធានាជីវភាពរស់នៅសម្រាប់ប្រជាជន។ លោកនាយករដ្ឋមន្ត្រី អញ្ជើញមានប្រសាសន៍ថា៖ “អាជ្ញាធរគ្រប់ជាន់ថ្នាក់ ពីមជ្ឈឹមដល់តំបន់ មិនអាចធ្វើប្រងើយចំពោះការលំបាករបស់ប្រជាជននិងសហគ្រាសទាល់តែសោះ។ នេះគឺជាណែនាំរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលចំពោះសមាជិករដ្ឋាភិបាល ហេតុដូច្នេះត្រូវជ្រួតជ្រៀបនូវស្មារតីម្ចាស់ការ ខិតខំប្រឹងប្រែងជំនះពុះពាររាល់ការលំបាក។ យ៉ាងណាមិញ រដ្ឋាភិបាលទាំងមូល សមាជិករដ្ឋាភិបាលទាំងអស់ បានឯកភាពនូវទស្សនៈជួយឧបត្ថម្ភ ស្តារសេដ្ឋកិច្ចសង្គមក្នុងឆ្នាំនេះ ឆ្នាំ ២០២១ និងបណ្តាឆ្នាំបន្តបន្ទាប់”។

ដោយសង្កត់ធ្ងន់ទៅលើគោលនយោបាយដែលម្ចាស់ការ មានភាពបត់បែន និងសមស្របជាមួយស្ថានភាពធម្មតាថ្មី លោកនាយករដ្ឋមន្រ្តីបានស្នើសុំឱ្យមានគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុ ដែលអាចបត់បែននិងរឹងមាំជាងមុន ជាពិសេសគោលនយោបាយសារពើពន្ធដែលចាំបាច់ត្រូវយកចិត្តទុកដាក់។ ទាក់ទងនឹងគោលនយោបាយសន្តិសុខសង្គម លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យក្រសួង ស្ថាប័នត្រូវយកចិត្តទុកដាក់ចំពោះអ្នកដែលបាត់បង់ការងារធ្វើ ជួយឧបត្ថម្ភបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីលើកកម្ពស់ជំនាញ។ ទន្ទឹមនឹងនោះ បន្តជួយដល់វិស័យដែលជួបការលំបាកខ្លាំងមួយចំនួន ដូចជាការដឹកជញ្ជូន ទេសចរណ៍ វាយនភណ្ឌ សុខភាព និងអប់រំជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ