លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចេញបទបញ្ជា​បើកការដ្ឋាន​សាងសង់គម្រោងវារីអគ្គិសនី Hoa Binh បើកទូលាយ

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ មករា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងចេញបទបញ្ជាឱ្យបើកការដ្ឋានសាងសង់គម្រោងវារីអគ្គិស នីHoa Binh បើកទូលាយ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចេញបទបញ្ជា​បើកការដ្ឋាន​សាងសង់គម្រោងវារីអគ្គិសនី Hoa Binh បើកទូលាយ - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចេញបទបញ្ជាបើកការដ្ឋានសាងសង់គម្រោងវារីអគ្គិសនី Hoa Binh បើកទូលាយ (រូបថត៖  VGP / Quang Hieu)

គម្រោងនេះត្រូវបានវិនិយោគដោយសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) ដោយមានទឹកប្រាក់វិនិយោគសរុបជាង ៩.២០០ ពាន់លានដុង។ តាមគម្រោង ក្រោយពេលបញ្ចប់ការសងសង់នោះ ផលិតភាពសរុបរបស់រោងចក្រវារីអគ្គិសនីចំនួន ៣ គឺ Hoa Binh  Son La និង Lai Chau នឹងកើនឡើងដល់ជាង ៦០០០ មេហ្គាវ៉ាត់ ដោយរួមចំណែកវិជ្ជមានក្នុងការផ្គត់ផ្គង់អគ្គិសនីសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា នេះគឺជាគម្រោងធំ ហើយភារកិច្ចសម្រាប់សម្ព័ន្ធក្រុមហ៊ុន EVN និងអង្គភាពផ្សេងៗទៀតគឺធំធេងណាស់ ដូច្នេះត្រូវខិតខំប្រឹងប្រែងបញ្ចប់ការសាងសង់មុនពាក់កណ្តាលឆ្នាំនេះ  ហើយដាក់ឱ្យដំណើរការគម្រោងយ៉ាងឆាប់ៗ។  ជាពិសេស  លោកនាយករដ្ឋមន្រ្តីបានស្នើដល់អង្គភាពសាងសង់ត្រូវធានា សុវត្ថិភាពដាច់ខាត យ៉ាងយូរអង្វែង។ ទន្ទឹមនឹងនេះ ធានាល្បឿន និងគុណភាពនៃសំណង់ ក៏ដូចជាកាត់បន្ថយ ផលប៉ះពាល់ដល់បរិស្ថានរស់នៅរបស់ប្រជាជនក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ