លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ បណ្ដាអ្នកវិទ្យាសាស្ត្រគឺជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លារបស់ប្រទេសជាតិ

(VOVWORLD) - នាព្រឹកថ្ងៃទី២៥ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមមហា សន្និបាតតំណាង ទូទាំងប្រទេសលើកទី៨ អាណត្តិឆ្នាំ២០២០-២០២៥ របស់សម្ព័ន្ធសមាគមន៍ វិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាមក្រោមមូលបទ “សាមគ្គីភាព - ច្នៃប្រឌិត - ផ្លាស់ប្ដូរថ្មី - អភិវឌ្ឍ”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ បណ្ដាអ្នកវិទ្យាសាស្ត្រគឺជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លារបស់ប្រទេសជាតិ - ảnh 1លោកនាយករដ្ឋមន្រ្តីអញ្ជើញថ្លែងនៅមហាសន្និបាត។ (រូបថត៖ VGP)

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាង ថា សម្ព័ន្ធសមាគមន៍វិទ្យា សាស្ត្រ និងបច្ចេកទេសវៀតណាមជាទីកន្លែង ប្រមូលផ្ដុំរបស់អ្នកវិទ្យាសាស្ត្ររាប់ពាន់នាក់ ដែលជាទ្រព្យសម្បត្តិដ៏ថ្លៃថ្លា របស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដើម្បីជួយ ប្រទេសជាតិមានការរីកចម្រើនយ៉ាងរហ័សនិងប្រកបដោយចីរភាពថែម ទៀត ជួរបញ្ញាវ័ន្តទាំងអស់ ដែលក្នុងនោះមានសមាជិកនៃសម្ព័ន្ធសមាគមន៍ វិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម ចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ថែម ទៀតដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ លោកនាយករដ្ឋ មន្រ្តីអញ្ជើញមានប្រសាសន៍ ថា៖ “សម្ព័ន្ធសមាគមន៍វិទ្យាសាស្ត្រនិងបច្ចេកទេសវៀតណាម ចាំបាច់ត្រូវ ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលដៅខាងវិទ្យាសាស្ត្របច្ចេកវិទ្យា លើកកំពស់គុណភាពនៃប្រភពធនធានមនុស្ស ទាក់ទាញនិងប្រើប្រាស់អ្នក មានទេពកោសល្យឲ្យបានត្រឹមត្រូវ ជំរុញយ៉ាងខ្លាំងនូវការច្នៃប្រឌិត ការ អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ជាពិសេសគឺសមិទ្ធផលនៃបដិវត្តន៍ឧស្សាហ កម្មលើកទី៤ បង្កើតឡើងកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនោះ ត្រូវលើកកំពស់ផលិតភាព គុណភាព ប្រសិទ្ធភាព និងកម្លាំង ប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច ដោយផ្សាភ្ជាប់នឹងការការពារបរិស្ថាន និង ធានាសន្តិសុខការពារជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ