លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចដើម្បីចូលរួមពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន

(VOVWORLD) -  ការិយាល័យរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានអោយដឹងថា នាថ្ងៃទី ២៣ ខែតុលា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងគណៈប្រតិភូវៀត ណាមបានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរចូលរួមពិធីគ្រងរាជសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន Naruhito។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចដើម្បីចូលរួមពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន - ảnh 1

លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានបញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចដើម្បីចូលរួមពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន

សេចក្តីប្រកាសបានអះអាងថា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចូលរួមក្នុងពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន Naruhito ដែលបង្ហាញថា ប្រទេសវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយជាមួយប្រទេសជប៉ុន ដែលជាដៃគូសេដ្ឋកិច្ចសំខាន់ឈានមុខគេនៅក្នុងប្រទេស ជាជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ធំបំផុត, អ្នកវិនិយោគទី ២, ដៃគូពាណិជ្ជកម្មធំទី ៤ របស់វៀតណាមនិងជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

អញ្ជើញចូលរួមពិធីលាងសោយភោជន៍ជូនភ្ញៀវកិត្តយសដែលរៀបចំដោយព្រះចៅអធិរាជជប៉ុនលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចូលជួបសម្តែងការគួរសមជាមួយព្រះចៅអធិរាជ Naruhito។ ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានបង្ហាញជំនឿថា ក្រោមព្រះរាជកិច្ចរបស់ព្រះចៅអធិរាជនិងព្រះមហេសី ជប៉ុននឹងឈានចូលរាជកាលថ្មី “រជ្ជកាល Reiwa” ដើម្បីភាពរីកចម្រើន។ លោកនាយករដ្ឋមន្រ្តីក៏បានមានគោលបំណងថា “ព្រះចៅអធិរាជនឹងផ្តោតការយកចិត្តទុកដាក់និងគាំទ្រដល់ទំនាក់ទំនងវៀតណាម - ជប៉ុន បន្តអភិវឌ្ឍឱ្យបានល្អដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍតំបន់និងពិភពលោក”។

ក្នុងអំឡុងពេលស្នាក់នៅរយៈពេលខ្លីនៅប្រទេសជប៉ុន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានជំនួបទ្វេភាគីមួយចំនួនដូចជា៖ ជួបជាមួយនាយករដ្ឋមន្ត្រីឆែក Andrej Babis, ប្រធានាធិបតីប៊ុលហ្គារី Rumen Radev និងប្រធានាធិបតីសាធារណរដ្ឋអាល់បានី Ilir Meta រួមទាំងអភិបាលខេត្តកាណាហ្គាវ៉ាប្រទេសជប៉ុន និងមេដឹកនាំក្រុមហ៊ុនជប៉ុនមួយចំនួន។

សេចក្តីប្រកាសរបស់ការិយាល័យរដ្ឋាភិបាលបានបញ្ជាក់ថា ការចូលរួមរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងពិធីគ្រងរាជ្យសម្បត្តិរបស់អធិរាជជប៉ុន Natohito បានបង្ហាញថា វៀតណាមមានបំណងចង់កសាងទំនាក់ទំនងល្អជាមួយព្រះចៅអធិរាជថ្មីនិងវង្សានុវហង្សជប៉ុន។ ជាពិសេសគឺពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន ដើម្បីសន្តិភាពវិបុលភាពនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ