លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ផ្ញើសារជូនពរដល់មេដឹកនាំនៃបណ្តាប្រទេសអាស៊ាន

(VOVWORLD) -  ក្នុងឱកាសដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ានជាផ្លូវការនិងចូលឆ្នាំថ្មីឆ្នាំ ២០២០ នេះ  នាថ្ងៃទី ១ ខែមករា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារជូនពរដល់ថ្នាក់ដឹកនាំបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ផ្ញើសារជូនពរដល់មេដឹកនាំនៃបណ្តាប្រទេសអាស៊ាន - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

នៅក្នុងសារនេះ លោកនា យករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា រាល់ការលំបាកនិង បញ្ហាប្រ ឈមក្នុងឆ្នាំ ២០២០ នឹងមិនអាចរារាំងបណ្តាប្រទេសសមាជិកអាស៊ាន ឆ្ពោះទៅរកគោលដៅរួម គឺសហ គមន៍អាស៊ានសាមគ្គីភាព ឯកភាព សន្តិភាព វិបុលភាពនិងអភិវឌ្ឍន៍ ប្រកបដោយចីរភាពនោះឡើយ។ ដើម្បីសម្រេចបាននូវគោល ដៅនេះអាស៊ានមួយត្រូវ “ផ្សាភ្ជាប់និងបន្សាំដោយម្ចាស់ការ” ដែលជាកត្តាសំខាន់សម្រាប់បណ្តាប្រទេសអាស៊ាន ជំនះពុះពារការលំបាកនិងបញ្ហាប្រឈម ដើម្បីរួមគ្នា កសាងអនាគតល្អជាងសម្រាប់ សហគមន៍អាស៊ាននិងប្រជាជនគ្រប់រូបក្នុងតំបន់។

លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមសង្ឃឹមថា នឹងរួមជាមួយបណ្តាប្រទេស ដើម្បីអនុវត្តសកម្មភាពជាក់ស្តែងតាមរយៈគំនិតផ្តួចផ្តើមជាក់លាក់ ក៏ដូចជា លើកកម្ពស់ទំនាក់ទំនងការបរទេសនិងលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់អាស៊ាន។

យ៉ាងណាមិញ វៀតណាមមានបំណង ទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិការយ៉ាងសកម្ម ពីបណ្តាប្រទេសដទៃទៀតក្នុងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ។ ទន្ទឹមជាមួយគ្នានោះ សង្ឃឹមថាប្រទេសជាសមាជិកនឹងរួមគ្នា កសាងនិងពូនជ្រុំអោយ សហគមន៍អាស៊ានមានការអភិវឌ្ឍប្រកបដោយចីរភាពនិងវិបុលភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ