លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមនិងដឹកនាំមហាសន្និបាតបក្សភាគលើកទី ១៩ របស់ខេត្ត Nghe An

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បក្សភាគ អាជ្ញាធរនិងប្រជាជនខេត្ត Nghe An ត្រូវសាមគ្គីគ្នា លើកកម្ពស់ឆន្ទៈ និងមានការប្តេជ្ញាចិត្តខ្ពស់ថែមទៀត ដើម្បីខិតខំប្រឹងប្រែងសម្រេចបានគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើតចំណុចលោតផ្លោះក្នុងការអភិវឌ្ឍ។ ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមនិងដឹកនាំមហាសន្និបាតបក្សភាគលើកទី ១៩ របស់ខេត្ត Nghe An  - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងមហាសន្និបាតបក្សភាគខេត្ត Nghe An

នាព្រឹកថ្ងៃទី ១៧ ខែតុលានៅទីក្រុង Vinh អញ្ជើញថ្លែងសុន្ទរកថានៅមហា សន្និបាតបក្សភាគលើកទី ១៩ របស់ខេត្ត Nghe An អាណត្តិ ២០២០- ២០២៥ នាយករដ្ឋមន្ត្រី លោក Nguyen  Xuan Phuc បានស្នើឲ្យបក្សភាគ អាជ្ញាធរនិងប្រជាជនខេត្ត Nghe An ខិតខំប្រឹងប្រែងនិងប្តេជ្ញាអនុវត្តតាមពាក្យបណ្តាំរបស់លោកប្រ ធានហូជីមិញដើម្បីនាំមូលដ្ឋានក្លាយជាខេត្តល្អប្រសើរបំផុតនៅភាគខាងជើង។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា បក្សភាគ អាជ្ញាធរនិងប្រជាជនខេត្ត Nghe An ត្រូវសាមគ្គីគ្នា លើកកម្ពស់ឆន្ទៈ និងមានការប្តេជ្ញាចិត្តខ្ពស់ថែមទៀត ដើម្បីខិតខំប្រឹងប្រែងសម្រេចបានគោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតចំណុចលោតផ្លោះក្នុងការអភិវឌ្ឍ។ ទន្ទឹមជាមួយគ្នានោះ ត្រូវមានការការត្រិះរិះ ប្រកបដោយភាពច្នៃប្រឌិតក្នុង ផែនការអភិវឌ្ឍយន្តការនិងគោលនយោបាយ ដោយមានការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល របស់សហគមន៍សហគ្រាសទាំងមូលនិងរបស់ប្រជាជនខេត្ត Nghe An គ្រប់រូបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ