លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ អនាគតរបស់វៀតណាមរួមដំណើរជាមួយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាពរួមនៃ តំបន់និងពិភពលោក

(VOVWORLD) - នាយប់ថ្ងៃទី២៨ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅពិធីរំលឹកខួបអនុស្សាវរីយ៍ដ៏ឱឡារិកលើកទី៧៥ទិវាបុណ្យឯករាជ្យនៃសាធារណៈរដ្ឋសង្គម និយមវៀតណាម (ថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥-ថ្ងៃទី២ កញ្ញា ឆ្នាំ២០២០)។ 

អញ្ជើញចូលរួមពិធីនេះមានវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស រដ្ឋ រដ្ឋសភា វៀតណាម ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ខេត្ត ទីក្រុងមួយចំនួន  ព្រមទាំង បណ្ដាឯកអគ្គរដ្ឋទូត ភារធារី ប្រធានក្រុមបេសកកម្ម និងតំណាងអង្គការ អន្តរជាតិនានាប្រចាំនៅទីក្រុងហាណូយទៀតផង។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ អនាគតរបស់វៀតណាមរួមដំណើរជាមួយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាពរួមនៃ តំបន់និងពិភពលោក - ảnh 1ទិដ្ឋភាពនៃពិធីរំលឹកខួបអនុស្សាវរីយ៍ដ៏ឱឡារិកលើកទី៧៥ទិវាបុណ្យឯករាជ្យនៃសាធារណៈរដ្ឋសង្គម និយមវៀតណាម។ (រូបថត៖ VGP)

អញ្ជើញថ្លែងនៅពិធីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដោយពង្រីកយ៉ាងខ្លាំងក្លានូវប្រពៃណីបដិវត្តន៍ដ៏ភ្លឺស្វាង ក្នុងអំឡុងពេល៧៥ឆ្នាំកន្លងមក នាសព្វថ្ងៃ វៀតណាមកំពុងឆ្ពោះទៅរក គោលដៅ “ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សម ភាពនិងអារិយ្យធម៌” ហើយសម្រេចបាននូវសមិទ្ធិផលដ៏សំខាន់ៗលើ គ្រប់វិស័យដែលរួមចំណែកយ៉ាងសកម្មនិងប្រកបដោយការទទួលខុសត្រូវ ដល់សន្តិភាព កិច្ចសហប្រតិបត្តិការនៅតំបន់និងលើទូទាំងសកលលោក ផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានប្រសាសន៍ថា៖

“រាល់សមិទ្ធិផលដ៏ធំធេងដែលមានអត្ថន័យប្រវត្តិសាស្ត្រទាំងនោះ គឺជា សក្ខីភាពនៃស្មារតី ឆន្ទៈដ៏ខ្លាំងក្លារបស់ប្រជាជាតិវៀតណាម ក្នុងនាមជាមិត្ត ជាដៃគូគួរឲ្យជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ។ វៀតណាមចងចាំហើយ គោរពជានិច្ចចំពោះការជួយគាំទ្រប្រកបដោយប្រសិទ្ធភាពនិងថ្លៃថ្លារបស់ប្រទេសនិងមិត្តភក្តិជាច្រើនក៏ដូចជារបស់សហគមន៍អន្តរជាតិផងដែរ។ នាថ្ងៃ ទី២៧ សីហា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្លែងសុន្ទរកថាដោយវាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់វៀតណាមក្នុងអំឡុងពេលចាប់តាំងពីការចូលរួមអង្គការសហប្រជា ជាតិនាឆ្នាំ១៩៧៧មក។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបាន សង្កត់ធ្ងន់ថា ទិវាបុណ្យឯករាជ្យជាតិលើកទី៧៥របស់វៀតណាមត្រូវនឹងឆ្នាំ ដែលវៀតណាមចូលកាន់តំណែងជាប្រធានអាស៊ាននិងបំពេញអាណត្តិ បេសកកម្មនៅក្រុមប្រឹក្សាសន្តិសុខ។ ប្រការនេះបានសរឲ្យឃើញនូវវត្តមាន កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃរបស់វៀតណាមលើឆាកអន្តរជាតិ”។

លោកនាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាមកំពុងអនុវត្តប្រកប ដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ ប្រធានមហាសន្និ បាតសហភាពអន្តរសភាអាស៊ាន (AIPA) លើកទី៤១ និងសមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដែលត្រូវបានបង្ហាញតាមរយៈ សកម្មភាពនិងគំនិតផ្ដួចផ្ដើមសំខាន់ៗនិងទាន់ពេលវេលាជាច្រើន។ លោក នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“ការធ្វើសាកលភាវូបនីយកម្ម ការតភ្ជាប់និងធ្វើសមាហរណកម្មអន្តរ ជាតិ ទោះជាកំពុងជួបការលំបាកឧបសគ្គយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែវានៅតែ ជានិន្នាការស្នូលដែលនាំមនុស្សលោកឆ្ពោះទៅការអភិវឌ្ឍ។ យើងទាំងអស់ គ្នាត្រូវការរួមដៃដើម្បីធ្វើឲ្យសាកលភាវូបនីយកម្មកាន់តែចីរភាព មនុស្ស សាស្ត្រនិងសុវត្ថិភាពថែមទៀតនាពេលខាងមុខ។ យើងក៏ត្រូវការរួមគ្នា កែទម្រង់របៀបរបបពហុភាគីនានាឲ្យមានប្រសិទ្ធភាព ជាងទៀតផងដែរ។ ក្នុងនោះ អង្គការសហប្រជាជាតិស្ថិតនៅទីតាំងស្នូល ហើយអង្គការនានាដូច ជាអាស៊ានគឺជាផ្នែកជុំវិញដើម្បីកសាងឡើងសណ្ដាប់ធ្នាប់ដោយសមភាព និងចីរភាព។ វៀតណាមនឹងចូលរួមយ៉ាងសកម្មក្នុងដំណើរការនេះជាពុំ ខានឡើយ។ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍគឺជា បំណងប្រាថ្នារបស់ប្រទេសនិងប្រជាជនទាំងអស់លើទូទាំងសកលលោក។ ក្នុងទំនាក់ទំនងអន្តរជាតិ ប្រជាជាតិនិងប្រទេសទាំងឡាយត្រូវការប្រកាន់ ខ្ជាប់នូវស្មារតីយកច្បាប់ជាគោល គោរពឯករាជ្យ អធិបតេយ្យភាព បូរណ ភាពដែនដីនិងផលប្រយោជន៍ដ៏ស្របច្បាប់នានារបស់គ្នាទៅវិញទៅមក”។

បញ្ចប់សុន្ទរកថារបស់ខ្លួន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា អនាគតរបស់វៀតណាមនឹងរួមដំណើរជាមួយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវិបុលភាពរួមនៃតំបន់និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ