លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អបអរសាទរជ័យជំនះរបស់គណៈបក្សពលកម្មនិងនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់

(VOVWORLD) - ក្នុងសារទូរលេខអបអរសាទរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់គណៈបក្សពលកម្មនិងលោកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern ផ្ទាល់ខ្លួន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការឆ្លើយតបនឹងវិបត្តិនិងជម្ងឺរាតត្បាតសកល Covid-19 ក្នុងអាណត្តិបេសកកម្មកន្លងទៅ ព្រមទាំងសម្ដែងនូវជំនឿជាក់ថា រដ្ឋាភិបាលនូវែលហ្សេឡង់ ក្រោមការដឹកនាំរបស់លោកស្រី Jacinda Ardern នឹងបន្តទទួលបានសមិទ្ធផលថ្មីៗជាច្រើនថែមទៀតផងដែរ។ 
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អបអរសាទរជ័យជំនះរបស់គណៈបក្សពលកម្មនិងនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និង នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern (រូបថត៖ vietnamnet.vn)

ក្នុងឱកាសដែលគណៈបក្សពលកម្មនូវែលហ្សេឡង់ដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតសកលនាថ្ងៃទី១៧ តុលា ឆ្នាំ២០២០ នាថ្ងៃដដែលនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរសារទូរលេខអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Ardern។

ក្នុងសារទូរលេខអបអរសាទរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យរបស់គណៈបក្សពលកម្មនិងលោកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern ផ្ទាល់ខ្លួន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការឆ្លើយតបនឹងវិបត្តិនិងជម្ងឺរាតត្បាតសកល Covid-19 ក្នុងអាណត្តិបេសកកម្មកន្លងទៅ ព្រមទាំងសម្ដែងនូវជំនឿជាក់ថា រដ្ឋាភិបាលនូវែលហ្សេឡង់ ក្រោមការដឹកនាំរបស់លោកស្រី Jacinda Ardern នឹងបន្តទទួលបានសមិទ្ធផលថ្មីៗជាច្រើនថែមទៀតផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា នឹងបន្តសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយរដ្ឋាភិបាលនូវែលហ្សេឡង់និងលោកស្រីនាយករដ្ឋមន្រ្តី Jacinda Ardern ដើម្បីអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-នូវែលហ្សេឡង់ឲ្យកាន់តែខ្លាំងក្លានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ