លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ការទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ជាការចាំបាច់បន្ទាន់ ត្រូវតែអនុវត្តន៍ភ្លាម

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីក៏បាន តម្រូវឲ្យក្រសួងសុខាភិបាលនិងក្រសួង ស្ថាប័នផ្សេងៗ ត្រូវការលើកកំពស់ស្មារតី ទទួលខុសត្រូវដើម្បីសុខភាពរបស់ប្រជាជន និងសហគមន៍ ផលប្រយោជន៍របស់ ប្រទេសនិងប្រជាជាតិ ហើយអនុវត្តន៍ដំណោះស្រាយនានាដើម្បីមានវ៉ាក់សាំងឲ្យបាន ឆាប់បំផុត។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ ការទិញវ៉ាក់សាំងបង្ការកូវីដ ១៩ ជាការចាំបាច់បន្ទាន់ ត្រូវតែអនុវត្តន៍ភ្លាម - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Pham Minh Chinh ថ្លែងនៅកិច្ចប្រជុំ
គណៈអចិន្រ្តៃយ៍រដ្ឋាភិបាល។ (រូបថត៖ VNA)
នារសៀលថ្ងៃទី១៧ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅកិច្ច ប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលអំពីការទិញវ៉ាក់សាំងបង្ការ កូវីដ ១៩ របស់ក្រុមហ៊ុន Pfizer នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត ណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ ថា ការទិញវ៉ាក់សាំងបង្ការ កូវីដ ១៩ ជាការងារចាំបាច់ ហើយបញ្ជាឲ្យក្រសួងសុខា ភិបាលទទួលខុសត្រូវនូវការជ្រើសរើសប្រភេទវ៉ាក់សាំង។ លោកនាយករដ្ឋមន្រ្តីក៏បាន តម្រូវឲ្យក្រសួងសុខាភិបាលនិងក្រសួង ស្ថាប័នផ្សេងៗ ត្រូវការលើកកំពស់ស្មារតី ទទួលខុសត្រូវដើម្បីសុខភាពរបស់ប្រជាជន និងសហគមន៍ ផលប្រយោជន៍របស់ ប្រទេសនិងប្រជាជាតិ ហើយអនុវត្តន៍ដំណោះស្រាយនានាដើម្បីមានវ៉ាក់សាំងឲ្យបាន ឆាប់បំផុត។ នេះជាករណីចាំបាច់បន្ទាន់ ហេតុដូច្នេះ ការទិញវ៉ាក់សាំងត្រូវតែបានដោះ ស្រាយតាមបទបញ្ញត្តិនៃច្បាប់ស្ដីពីករណីពិសេស ករណីបន្ទាន់ ហើយត្រូវអនុវត្តន៍ ភ្លាមៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ