លោកនាយករដ្ឋមន្រ្តី Pham Minh Chinh តម្រូវឲ្យកងកម្លាំងនគរបាលដាក់ផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនជាចម្បង

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានតម្រូវឲ្យសកម្មភាពទាំងអស់របស់កងកម្លាំងនគរបាលត្រូវតែអនុវត្តន៍តាមនិងច្បាមជាប់នឹងការដឹកនាំជាដាច់ខាតលើគ្រប់ជ្រុងជ្រោយរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ ដើម្បីចូលរួមចំណែកបម្រើប្រកបដោយប្រសិទ្ធភាពក្នុងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ 
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh តម្រូវឲ្យកងកម្លាំងនគរបាលដាក់ផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជនជាចម្បង - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងនៅសន្និសីទនគរបាលទូទាំងប្រទេស។
(រូបថត៖ TTXVN)

អញ្ជើញថ្លែងនៅសន្និសីទនគរបាលទូទាំងប្រទេសលើកទី៧៧ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែធ្នូ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានលើកច្បាស់ថា កងកម្លាំងនគរបាលត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ការងារអប់រំ បំប៉ន់កម្មាភិបាល យុទ្ធជនអំពីសីលធម៌ របៀបរស់នៅ ឥរិយាបទការងារ លះបង់ដើម្បីប្រទេសជាតិ បម្រើដើម្បីប្រជាជន។ លោកនាយករដ្ឋមន្រ្តីបានតម្រូវឲ្យសកម្មភាពទាំងអស់របស់កងកម្លាំងនគរបាលត្រូវតែអនុវត្តន៍តាមហើយច្បាមជាប់នឹងការដឹកនាំជាដាច់ខាតលើគ្រប់ជ្រុងជ្រោយរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ ដើម្បីចូលរួមចំណែកបម្រើប្រកបដោយប្រសិទ្ធភាពក្នុងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញមានប្រសាសន៍ថា៖

“ក្នុងគ្រប់សកម្មភាពនិងកាលៈទេសៈទាំងអស់ យុទ្ធជននរបាលបដិវត្តន៍ត្រូវតែដាក់ផលប្រយោជន៍របស់ប្រទេសជាតិនិងប្រជាជាតិជាចម្បងបង្អស់ ហើយត្រូវប្ដេជ្ញាចិត្តបោសសម្អាតបុគ្គលនិយម រក្សាខ្លួនឲ្យបានស្អាតស្អំ ខ្ជាប់ខ្ជួនជានិច្ច សក្តិសមជាដាវដ៏មុតស្រួច ជាខែលដែកដ៏រឹងមាំរបស់បក្ស រដ្ឋនិងប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ