លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសាឆ្នាំ ២០២១

(VOVWORLD) -  នាថ្ងៃទី ៥ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ ២០២១របស់រដ្ឋាភិ បាល។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសាឆ្នាំ ២០២១ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសា (រូបថត៖ TTXVN)

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋាភិបាលបានផ្តោតការពិភាក្សា លើបញ្ហាចំនួន ៨ ក្នុងនោះ មានការងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ នៅ ពេលដែលជំងឺរាតត្បាតនេះ កំពុងឆ្លងរាលដាលយ៉ាងស្មុគស្មាញ លេច ចេញស្ថានភាពអាក្រក់ និងមិនអាចទាយទុកជាមុនបាន ហើយតំបន់ជាច្រើនបានលេចចេញនូវករណីឆ្លងនៅក្នុងសហគមន៍។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏បានពិភាក្សាអំពីការរៀបចំសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ដោយធានាការរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍នយោបាយសំខាន់ៗក្នុងខែនេះ។

នៅក្នុងកិច្ចប្រជុំនេះដែរ រដ្ឋាភិបាលក៏បានស្តាប់និងពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច - សង្គមក្នុងខែមេសា និងរយៈពេល៤ ខែដំបូងនៃឆ្នាំ ២០២១ រួមទាំងខ្លឹមសារសំខាន់ៗមួយចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ