លោកនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន Suga Yoshihide ពិភាក្សាតាមទូរស័ព្ទជាលើកដំបូងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និង នាយករដ្ឋមន្រ្តីអូស្ត្រាតា្រលីលោក Scott Morrison

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន Suga Yoshihide និងប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) កាលពីថ្ងៃទី ២០ ខែកញ្ញា បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទអំពីសារៈសំខាន់នៃសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។ នេះគឺជាការសន្ទនាលើកដំបូងរវាងថ្នាក់ដឹកនាំទាំងពីររូប ចាប់តាំងពីពេលលោក  Suga Yoshihide ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន។
លោកនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន Suga Yoshihide ពិភាក្សាតាមទូរស័ព្ទជាលើកដំបូងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និង នាយករដ្ឋមន្រ្តីអូស្ត្រាតា្រលីលោក Scott Morrison - ảnh 1 លោកនាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន Suga Yoshihide  (រូបថត៖ AFP/TTXVN)

ក្នុងកិច្ចសន្ទនានេះ លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide បានមានប្រសាសន៍ថា សម្ព័ន្ធមិត្តរវាងជប៉ុននិងអាមេរិកគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។ រីឯខ្លួនវិញ លោកប្រធានាធិបតីអាមេរិក Trump បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរចាំបាច់ត្រូវបង្កើនការអភិវឌ្ឍទំនាក់ទំនងសម្ព័ន្ធភាពរបស់គ្នាទៅវិញទៅមក។ ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទនេះ លោក Yoshihide ក៏បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នា សហការយ៉ាងជិតស្និទ្ធក្នុងបញ្ហាមួយចំនួន រួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ និងបញ្ហាឧបទ្វីបកូរ៉េខាងជើងផងដែរ។

នៅព្រឹកថ្ងៃដដែលនេះ នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអូស្ត្រាលីលោក Scott Morrison លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បន្តសន្យាផ្តល់អាទិភាពដល់កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី រវាងបណ្តាប្រទេសមហាអំណាចនៅមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក រួមមានប្រទេសជប៉ុន អាមេរិក និងអូស្រ្តាលី ដែលអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក  Abe Shinzo ធ្លាប់បានអនុវត្តនាពេលកន្លងមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ