លោកនាយករដ្ឋមន្រ្តីនិងលោកស្រីប្រធានរដ្ឋសភា អញ្ជើញចូលរួមជួបសំណេះសំណាលជាមួយសមាជិកាសភានីតិកាលទី ១៤

(VOVWORLD) - ចាប់តាំងពីរដ្ឋសភានីតិកាលទី១ នៅឆ្នាំ ១៩៤៦ មក កម្មាភិបាលនារីបានរីកចម្រើនដោយឥតឈប់ឈរទាំងបរិមាណនិងគុណភាព។ 
លោកនាយករដ្ឋមន្រ្តីនិងលោកស្រីប្រធានរដ្ឋសភា អញ្ជើញចូលរួមជួបសំណេះសំណាលជាមួយសមាជិកាសភានីតិកាលទី ១៤ - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងប្រធានរដ្ឋ សភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមក្នុងពិធី

នារសៀលថ្ងៃទី ១០ មិថុនា នៅទីក្រុងហាណូយ គណៈអធិបតីនៃសម្ព័ន្ធសមាគមនារីវៀតណាម បានសម្របសម្រួលជាមួយគណៈប្រតិភូសមាជិកាសភានីតិកាលទី ១៤ ដើម្បីរៀបចំពិធីជួបសំណេះសំណាលជាមួយសមាជិ កាសភានីតិកាលទី១៤ ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពកម្មាភិបាលនារីនាបច្ចុ ប្បន្ននិងសកម្ម ភាពអបអរសាទរ ខួបលើកទី ៩០ នៃការបង្កើតសម្ព័ន្ធសមាគមនារីវៀតណាម។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមក្នុងពិធីនេះ។

នៅក្នុងពិធី សម្ព័ន្ធសមាគមនារីវៀតណាមបានផ្តល់ព័ត៌មានអំពីការបញ្ជ្រាបយេនឌ័រទៅក្នុងកម្មវិធីគោល ដៅជាតិនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ (ដំណាក់កាល ២០២១-២០៣០) ក៏ដូចជាផ្តល់ព័ត៌មានអំពីសកម្មភាពសំខាន់ៗដើម្បីរំលឹកខួបលើកទី ៩០ នៃទិវាបង្កើតសម្ព័ន្ធសមា គមនារីវៀតណាម រួមទាំងស៊េរីព្រឹត្តិការណ៍បង្ហាញអាវផាយ - បេតិកភណ្ឌវប្បធម៌វៀតណាមផងដែរ។

សូមជម្រាបថា ចាប់តាំងពីរដ្ឋសភានីតិកាលទី១ នៅឆ្នាំ ១៩៤៦ មក កម្មាភិបាលនារីបានរីកចម្រើនដោយឥតឈប់ឈរទាំងបរិមាណនិងគុណភាព។ សម្រាប់អាណត្តិមុនៗ វៀតណាមតែងតែមានអនុប្រធានរដ្ឋសភាជានារី។ អត្រាសមាជិកាសភានីតិកាលទី១៤ ស្រូបយក ២៦,៧២% រហូតមកដល់ពេលនេះគឺឈានដល់ ២៧,១% ហើយភាគរយនៃសមាជិកាសភានៅក្រុមប្រឹក្សាប្រជាជន ខេត្ត ស្រុកនិងឃុំបានកើនឡើង បើប្រៀបធៀបទៅនឹងអាណត្តិមុនៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ