លោកនាយករដ្ឋមន្រ្តីអញ្ជើញជួបពិភាក្សាជាមួយអគ្គនាយកក្រុមហ៊ុន Samsung វៀតណាម

(VOVWORLD) -  នារសៀលថ្ងៃទី ១១ សីហា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Choi Joo Ho អគ្គនាយកក្រុមហ៊ុន Samsung វៀតណាម។

លោកនាយករដ្ឋមន្រ្តីអញ្ជើញជួបពិភាក្សាជាមួយអគ្គនាយកក្រុមហ៊ុន Samsung វៀតណាម - ảnh 1លោកនាយករដ្ឋមន្រ្តីអញ្ជើញជួបពិភាក្សាជាមួយអគ្គនាយកក្រុមហ៊ុន Samsung វៀតណាម

នៅក្នុងជំនួបនេះ លោកនាយករដ្ឋ មន្រ្តីបានផ្ទៀងស្តាប់និងផ្តល់ មតិ លើអនុសាសន៍ជាក់ស្តែងមួយចំនួនរបស់ Samsung វៀតណាម និងសម្តែងនូវគោលបំណងថា Samsung នឹងបន្តចាត់ទុកវៀតណាម ជាមូល ដ្ឋានផលិតកម្មយុទ្ធសាស្រ្តរបស់ខ្លួននៅលើពិភពលោក ជាពិសេសក្នុងបរិបទដែលកិច្ចព្រមព្រៀង CPTPP និង EVFTA បានចូលជាធរមាន។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញសង្កត់ធ្ងន់ថា រដ្ឋាភិ បាលវៀតណាម ប្តេជ្ញាបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនកូរ៉េខាងត្បូង ក្នុងនោះមាន Samsung ធ្វើការវិនិយោគនិងបើកទូលាយអាជីវកម្មនៅវៀតណាមនាពេលខាងមុខ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាមក៏បានលើកទឹកចិត្តនិងផ្តល់អាទិភាពដល់គម្រោងនានា ដែលមានបច្ចេកវិទ្យាជឿនលឿន បច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាស្អាត អភិបាលកិច្ចទំនើប ដោយមានតម្លៃបំពេញបន្ថែមខ្ពស់ ជាដើម។

អញ្ជើញជាការឆ្លើយតបលោក Choi Joo Ho  បានជម្រាបជូនអំពីស្ថានភាពផលិតកម្មនិងអាជីវកម្មរបស់ Samsung វៀតណាមក៏ដូចជាទស្សនវិស័យសម្រាប់ការអភិវឌ្ឍនាពេលអនាគត ព្រមទាំងសម្តែងនូវគោលបំណងថា រដ្ឋាភិបាលក្រសួងស្ថាប័ននានារបស់វៀតណាមនឹងបន្តយកចិត្តទុកដាក់ក៏ដូចជាបង្កលក្ខណៈងាយស្រួលដើម្បីក្រុមហ៊ុនរបស់លោក អាចចូលរួមចំណែកបន្ថែមទៀតដល់កំណើនសេដ្ឋកិច្ចរបស់ វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ