លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ការស្រាវជ្រាវអំពីនីតិរដ្ឋត្រូវតែឡើងដល់កំពស់ថ្មី

(VOVWORLD) - ថ្លែងនៅកិច្ចប្រជុំ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គម្រោងគឺជាស្នាដៃវិទ្យាសាស្ត្រដោយមានលក្ខណៈជាក់ស្ដែងរបស់វៀតណាម ដែល ឆ្លុះបញ្ចាំងនូវគោលមាគ៌ា កម្មវិធីនយោបាយនិងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ក្នុងនោះផ្ដោត សំខាន់ទៅលើការកសាងនីតិរដ្ឋសង្គមនិយមវៀតណាមដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ ឆ្នាំ២០៤៥។ 

លោកប្រធានរដ្ឋ Nguyen Xuan Phuc៖ ការស្រាវជ្រាវអំពីនីតិរដ្ឋត្រូវតែឡើងដល់កំពស់ថ្មី - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc ដឹកនាំកិច្ចប្រជុំលើកទី២របស់គណៈកម្មការទទួល បន្ទុកការកសាងគម្រោង “យុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម ដល់ឆ្នាំ២០៣០ ទិសដៅដល់ឆ្នាំ២០៤៥”។ (រូបថត៖ VNA)
នារសៀលថ្ងៃទី៩ ខែកញ្ញា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២របស់គណៈកម្មការទទួល បន្ទុកការកសាងគម្រោង “យុទ្ធសាស្ត្រកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម ដល់ឆ្នាំ២០៣០ ទិសដៅដល់ឆ្នាំ២០៤៥”។
ថ្លែងនៅកិច្ចប្រជុំ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គម្រោងគឺជាស្នាដៃវិទ្យាសាស្ត្រដោយមានលក្ខណៈជាក់ស្ដែងរបស់វៀតណាម ដែល ឆ្លុះបញ្ចាំងនូវគោលមាគ៌ា កម្មវិធីនយោបាយនិងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ក្នុងនោះផ្ដោត សំខាន់ទៅលើការកសាងនីតិរដ្ឋសង្គមនិយម វៀតណាមដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ ឆ្នាំ២០៤៥។ ហេតុដូច្នេះ ខ្លឹមសារទាំងអស់ត្រូវតែធានាទាំងលក្ខណៈនយោបាយ ទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។ លោកប្រធានរដ្ឋអញ្ជើញមានប្រសាសន៍ថា៖ 
“ការស្រាវជ្រាវ កសាងគម្រោង បានយកលទ្ធិម៉ាក្ស-ឡេនីននិយម សតិអារម្មណ៍ ហូជីមិញជាមូលដ្ឋានគ្រឹះ ហើយច្បាមជាប់ទស្សនៈ គោលជំហររបស់បក្ស រដ្ឋធម្មនុញ្ញ និងច្បាប់របស់រដ្ឋ ស្ដីពីការកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាម ព្រមទាំង ស្នងបន្តសមិទ្ធផលនានា ក្នុងការកសាងនិងសុក្រិតនីតិរដ្ឋសង្គមនិយមវៀតណាមដែល យើងសម្រេចបានជោគជ័យជាច្រើនផងដែរ។ រដ្ឋវៀតណាមទំនុកបម្រុងប្រជាជន ដើម្បីប្រជាជន គោលដៅកំពូលរបស់រដ្ឋគឺបម្រើប្រជាជន។ ហេតុដូច្នេះ រាល់ការ ស្រាវជ្រាវមូលដ្ឋានដែលមានស្រាប់ ត្រូវតែឡើងដល់កំពស់ថ្មី ច្បាមជាប់នឹងស្ថានភាព ជាក់ស្ដែងនាបច្ចុប្បន្ន ដើម្បីបម្រើប្រជាជនឲ្យបានល្អប្រសើរជាង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ