លោកប្រធានរដ្ឋ Nguyen Xuan Phuc ចុះសួរសុខទុក្ខ ជូនអំណោយដល់ជនមាន គុណូបការៈ គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅខេត្ត Nghe An

(VOVWORLD) - លោកប្រធានរដ្ឋបានស្នើឲ្យ ថ្នាក់ដឹកនាំមូលដ្ឋានយកចិត្តទុកដាក់ ជួយឧបត្ថម្ភទាន់ពេលវេលាដល់ប្រជាជន ជា ពិសេសគ្រួសារគោលនយោបាយ និងគ្រួសារជួបការលំបាក ដើម្បីទទួលបានការងារ ធ្វើប្រកបដោយភាពងាយស្រួល ហើយបានខ្ចីទុនវិនិយោគដើម្បីឈានឡើងរួចផុតពី ភាពក្រីក្រ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ចុះសួរសុខទុក្ខ ជូនអំណោយដល់ជនមាន គុណូបការៈ គ្រួសារគោលនយោបាយនិងគ្រួសារក្រីក្រនៅខេត្ត Nghe An - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc។ (រូបថត៖ thanhtra.com.vn)
នារសៀលថ្ងៃទី៥ ខែកញ្ញា នៅទីក្រុង Vinh ខេត្ត Nghe An ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់ជន មានគុណូបការៈ គ្រួសារគោលនយោបាយ និងគ្រួសារក្រីក្រក្នុងខេត្ត។ លោក ប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងក្ដីសួរសុខទុក្ខជូនចំពោះគ្រួសារគោលនយោបាយ និងជនមានគុណូបការៈ ហើយមានបំណងថា ប្រជាជននឹងខិតខំប្រឹងប្រែងជំនះពុះពារ លើការលំបាក ដើម្បីមានជីវភាពកាន់តែប្រសើរឡើង។ លោកប្រធានរដ្ឋបានស្នើឲ្យ ថ្នាក់ដឹកនាំមូលដ្ឋានយកចិត្តទុកដាក់ ជួយឧបត្ថម្ភទាន់ពេលវេលាដល់ប្រជាជន ជា ពិសេសគ្រួសារគោលនយោបាយ និងគ្រួសារជួបការលំបាក ដើម្បីទទួលបានការងារ ធ្វើប្រកបដោយភាពងាយស្រួល ហើយបានខ្ចីទុនវិនិយោគដើម្បីឈានឡើងរួចផុតពីភាពក្រីក្រ។
បន្ទាប់នោះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅ ទស្សនាមណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរី (VSIP) នៅស្រុក Hung Nguyen ខេត្ត Nghe An ដែលជាតំបន់ VSIP ទី១១ របស់សម្ព័ន្ធក្រុមហ៊ុន VSIP នៅវៀតណាម ដែល មានផ្ទៃដី ៧៥០ ហិកតា។ នៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខ មណ្ឌលឧស្សាហកម្មត្រូវបន្តដំណើរការការងារ ដែលនៅសេសសល់ ពន្លឿនដំណាក់កាលទី ២ នៃគម្រោង ហើយទាក់ទាញការ វិនិយោគប្រកបដោយប្រសិទ្ធភាពថែមទៀត ជាពិសេសគម្រោងបច្ចេកវិទ្យាខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ