លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Duong

(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត ក្រុងភាគខាងត្បូង នា រសៀលថ្ងៃទី៣០ កក្កដា ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Duong អំពីការងារបង្ការប្រឆាំងនឹងជម្ងឺ កូវីដ ១៩។
លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Duong - ảnh 1ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទៅទស្សនាមន្ទីរពេទ្យបណ្ដោះអាសន្ននៅខេត្ត Binh Duong។ (រូបថត៖ VOV)
នៅជំនួបធ្វើការនេះ លោកប្រធានរដ្ឋបានក្រើនរំលឹកថា ខេត្ត Binh Duong ជា ខេត្តដែលមានចំនួនប្រជាជនច្រើនកុះករ មានអង្គភាពអាជីវកម្ម រោងចក្រជាច្រើន ហើយជាកន្លែងផ្លាស់ប្ដូរពាណិជ្ជកម្មរវាងតំបន់ប៉ែកខាងកើតភូមិភាគខាងត្បូង និង ទីក្រុងហូជីមិញ ដូច្នេះហើយការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតជួបការលំបាកជាច្រើន។ ស្ថានភាពជាក់ស្ដែងនោះ ទាមទារឲ្យខេត្តត្រូវចាត់វិធានការប្រកប ដោយប្រសិទ្ធភាព ដំបូងបង្អស់និងសំខាន់បំផុតគឺការពារសុខភាពរបស់ប្រជាជន កាត់បន្ថយល្បឿនឆ្លង រាលដាលនិងបរិមាណអ្នកស្លាប់។ លោកប្រធានរដ្ឋបានក្រើនរំលឹកថា នៅពេល អនុវត្តន៍វិធានការបិទខ្ទប់និងរក្សាគម្លាតសង្គម មិនត្រូវទុកឲ្យប្រជាជនអត់ឃ្លាន ឬ ប្រជាជនឈឺថ្កាត់តែគ្មានអ្នកថែទាំឡើយ ព្រមទាំងត្រូវគៀងគរជាអតិបរមាប្រភព ធនធានពីរដ្ឋ មូលដ្ឋាននិងសប្បុរសជនដើម្បីរួមដៃជួយឧបត្ថម្ភតំបន់លំបាកផ្សេងៗ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ