លោកប្រធានរដ្ឋ Tran Dai Quang មានកិច្ចសន្ទនាតាមរយៈទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin

(VOVWORLD) - នាថ្ងៃទី ២៨ ខែមិនា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang មាន កិច្ចសន្ទនាតាមរយៈទូរស័ព្ទជាមួយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។
លោកប្រធានរដ្ឋ Tran Dai Quang មានកិច្ចសន្ទនាតាមរយៈទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin - ảnh 1លោកប្រធានរដ្ឋ Tran Dai Quang មានកិច្ចសន្ទនាតាមរយៈទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin 

លោក Tran Dai Quang អបអរសាទរ លោក Vladimir Putin ដែលត្រូវបាន ប្រជាជនបន្តមានទំនុកទុកចិត្តជ្រើសតាំងជាប្រធានធិបតីសហព័ន្ធរុស្ស៊ីឡើងវិញ។ លោក Tran Dai Quang ជឿជាក់ថា ក្រោមការដឹកនាំរបស់ លោក Vladimir Putin សហព័ន្ធរុស្ស៊ីនឹងបន្តអភិវឌ្ឍន៍ដោយស្ថិរភាព ដើម្បីអះអាងនូវកិត្យានុភាព និងលើក កំពស់តួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ ព្រមទាំង ជឿជាក់ ថាទំនាក់ ទំនងភាពជា ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និង រុស្ស៊ី នឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែម ទៀតលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ នៃប្រទេសទាំងពីរ ដោយរួមចំណែក យ៉ាងសកម្ម ដល់ សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។ រីឯកខ្លួនវិញ លោក Vladimir Putin បានអះអាងថាសហព័ន្ធរុស្ស៊ីជានិច្ចកាលចាត់ទុក វៀតណាមជាដៃគូ អាទិភាពមួយក្នុងតំបន់ អាស៊ី - ប៉ាស៊ីហ្វិក ហើយសហព័ន្ធរុស្ស៊ី បានវាយ តំលៃខ្ពស់ចំពោះតួនាទីសកម្មរបស់វៀតណាមនៅក្នុងតំបន់និងរុស្ស៊ីបន្តសហការជាមួយវៀតណាម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើនថែមទៀតនាពេលអនាគត។

លោក Tran Dai Quang បានអញ្ជើញ លោក Vladimir Putin ទៅបំពេញទស្សន កិច្ចនៅវៀតណាម។ លោក Vladimir Putin ក៏ថ្លែងអំណរគុណយ៉ាង ស្មោះស្ម័គ្រនិង ទទួលការអញ្ជើញនេះដោយសប្បាយរីករាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ