លោកប្រធានរដ្ឋ Vo Van Thuong ទទួលជួបប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម

(VOVWORLD) - លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឲ្យ ប្រធានសម្ព័ន្ធសមាជិក សភាមិត្តភាពជប៉ុន-វៀតណាម លោក Nikai Toshihiro និងសម្ព័ន្ធសមាជិកសភា បន្ត យកចិត្តទុកដាក់ ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ជំរុញការផ្លាស់ប្តូររវាង សមាជិកសភានៃប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ថ្មីៗដូចជា៖ បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង កសិកម្មបច្ចេកវិទ្យាខ្ពស់ ការអប់រំ ពល កម្ម និងទេសចរណ៍ ជាដើម។ 

លោកប្រធានរដ្ឋ Vo Van Thuong ទទួលជួបប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong ទទួលជួបប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម លោក Nikai Toshihiro អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide រួមជាមួយសមាជិកសភាមួយចំនួននៅក្នុងគណៈថ្នាក់ដឹកនាំនៃគណបក្សសេរីប្រជាធិបតេយ្យ (LDP) ដែលកំពុងកាន់អំណាច។ (រូបថត៖ VOV)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងតូក្យូ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បាន អញ្ជើញទទួលជួបប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម លោក Nikai Toshihiro អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide រួមជាមួយសមាជិកសភាមួយចំនួននៅក្នុងគណៈថ្នាក់ដឹកនាំនៃគណបក្សសេរីប្រជាធិបតេយ្យ (LDP) ដែលកំពុងកាន់អំណាច។
នៅទីនេះ លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឲ្យ ប្រធានសម្ព័ន្ធសមាជិក សភាមិត្តភាពជប៉ុន-វៀតណាម លោក Nikai Toshihiro និងសម្ព័ន្ធសមាជិកសភា បន្ត យកចិត្តទុកដាក់ ជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ជំរុញការផ្លាស់ប្តូររវាង សមាជិកសភានៃប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ថ្មីៗដូចជា៖ បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង កសិកម្មបច្ចេកវិទ្យាខ្ពស់ ការអប់រំ ពល កម្ម និងទេសចរណ៍ ជាដើម។ លោកប្រធានរដ្ឋសង្ឃឹមថា បណ្ដាសមាជិកសភានឹង គាំទ្រការរៀបចំពិធីបុណ្យវប្បធម៌បន្ថែមទៀតនៅក្នុងប្រទេសទាំងពីរ ក៏ដូចជាកម្មវិធី ផ្លាស់ប្តូរយុវជន និងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ ពង្រឹងការតភ្ជាប់ជាក់ស្តែងរវាង មូលដ្ឋាននានា តាមនោះ រួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការ វៀតណាម-ជប៉ុនប្រកបដោយចីរភាព។
រីឯខ្លួនវិញ ប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម លោក Nikai Toshihiro និងអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide បានសម្តែងនូវជំនឿ ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនរបស់ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នឹងជួយនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹង នោះ អះអាងផងដែរថា នឹងបន្តយកចិត្តទុកដាក់ និងគាំទ្រការជំរុញកិច្ចសហប្រតិបត្តិ ការជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសលើវិស័យដែលនៅមានសក្ដានុពល ដូចជាពលកម្ម កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថាមពល ការផ្លាស់ប្តូររវាងមូល ដ្ឋាននិងមូលដ្ឋាន រវាងប្រជាជននិងប្រជាជន ព្រមទាំងជំរុញគម្រោងសាកលវិទ្យាល័យ វៀតណាម - ជប៉ុន ដែលជានិមិត្តរូបនៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស ទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ