លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយានឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន

(VOVWORLD) - នាថ្ងៃទី ១៥ វិច្ឆិកានេះ អញ្ជើញឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីការដែលជប៉ុនបានប្រកាសអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀត ណាមលោក Vo Van Thuong និងលោកជំទាវភរិយា ទៅកាន់ប្រទេសជប៉ុន អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បានឲ្យដឹងថា៖

“តាមគម្រោង លោកប្រធានរដ្ឋ Vo Van Thuong និងលោកជំទាវភរិយានឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ តាមការអញ្ជើញរបស់រដ្ឋជប៉ុន។ ក្នុងបរិបទដែលទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម និងជប៉ុនកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយ ហើយក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ជប៉ុន ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋលោក Vo Van Thuong នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងវៀតណាម-ជប៉ុនកាន់តែស៊ីជម្រៅថែមទៀត នាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មី ជាក់ស្តែង មានប្រសិទ្ធភាព និងយូរអង្វែងលើគ្រប់វិស័យ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេសនីមួយៗ ក៏ដូចជាក្នុងតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ