លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញចូលរួម​កម្មវិធី​លើកតម្កើង​គ្រូពេទ្យវៀតណាម

(VOVWORLD) - ក្នុងរយៈពេល៦៩ឆ្នាំកន្លងទៅ កម្មាភិបាល គ្រូពេទ្យ និងបុគ្គលិកពេទ្យជានិច្ចកាលខិតខំប្រឹងប្រែងដោយឥតឈប់ឈរសម្រាប់បេសកកម្មដ៏ថ្លៃថ្លា  “ព្យាបាលជំងឺ ជួយសង្គ្រោះមនុស្ស”ព្រមទាំងរួមចំណែកលើកកម្ពស់រូបរាងកាយ សុខភាពមនុស្សវៀតណាម។
លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញចូលរួម​កម្មវិធី​លើកតម្កើង​គ្រូពេទ្យវៀតណាម - ảnh 1លោកប្រធានរដ្ឋអញ្ជើញប្រគល់ពានរង្វាន់ជ័នជ័យលាភី (រូបថត៖ VNA)

ថ្ងៃទី ២៧ កុម្ភៈ វៀតណាមរៀបចំពិធីរំលឹកខួបលើកទី ៦៩ ទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ - ២៧ កុម្ភៈ ២០២៤)។ ក្នុងឱកាសនេះ នាយប់ថ្ងៃទី ២៦ កុម្ភៈ នៅទីក្រុងហាណូយ កម្មវិធីលើកតម្កើងគ្រូពេទ្យវៀតណាម និងប្រគល់ពានរង្វាន់ការប្រឡងសរសេរស្ដីពី “ការលះបង់ដ៏ស្ងៀមស្ងាត់”លើកទី ៦។

អញ្ជើញថ្លែងមតិក្នុងកម្មវិធី លោកប្រធានរដ្ឋ Vo Van Thuong បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៦៩ឆ្នាំកន្លងទៅ កម្មាភិបាល គ្រូពេទ្យ និងបុគ្គលិកពេទ្យជានិច្ចកាលខិតខំប្រឹងប្រែងដោយឥតឈប់ឈរសម្រាប់បេសកកម្មដ៏ថ្លៃថ្លា  “ព្យាបាលជំងឺ ជួយសង្គ្រោះមនុស្ស”ព្រមទាំងរួមចំណែកលើកកម្ពស់រូបរាងកាយ សុខភាពមនុស្សវៀតណាម។ ដើម្បីកសាងខឿនសុខាភិបាលវៀតណាមដ៏ខ្លាំងមាំមូនជាងនាពេលខាងមុខ។ លោកប្រធានរដ្ឋបានចាត់ទុកថា៖

“ពង្រីកសមិទ្ធិផលដែលសម្រេចបាន ខិតខំប្រឹងប្រែងឥតឈប់ឈរ និងបន្តជម្នះពុះពារលើបញ្ហាសាកល្បងក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ។ ខ្ញុំមានគោលបំណងថាគ្រូពេទ្យគ្រប់រូបជានិច្ចកាលស្រឡាញ់វិជ្ជាជីវៈ មានស្មារតីស្រាវជ្រាវ ទទួលយកប្រការថ្មីៗ ធ្វើជាម្ចាស់វិទ្យាសាស្ត្រ បច្ចេកទេសខ្ពស់ ជំនាញ ទំនើប ផ្ដោតសំខាន់លើការបណ្ដុះបណ្ដាល បំពាក់បំប៉នជួរគ្រូពេទ្យវ័យក្មេង។ ដោយក្រមសីលធម៌វេជ្ជសាស្ត្រ បញ្ញាវៃឆ្លាត ទេពកោសល្យ និងសេចក្តីប្រាថ្នាដ៏ធំធេង ជួរគ្រូពេទ្យវៀតណាមអាចដាក់ចេញ ចក្ខុវិស័យថ្មី និងគោលដៅខ្ពស់ៗ ខិតខំប្រឹងប្រែងនាំវិស័យសុខាភិបាលវៀតណាមស្ថិតក្នុងក្រុមប្រទេសជួរមុខក្នុងតំបន់ និងឆ្ពោះទៅកាន់ពិភពលោក ព្រមទាំង រួមចំណែកដោះស្រាយបញ្ហាសកលស្ដីពីសុខាភិបាល នាំមកនូវប្រសិទ្ធភាពសង្គម និងអត្ថន័យមនុស្សធម៌ដ៏ជ្រាលជ្រៅផងដែរ”។

ក្នុងកម្មវិធីនេះគណៈចាត់តាំងក៏បានប្រគល់ពានរង្វាន់ជូនអ្នកនិពន្ធចំនួន ១៥ នាក់ ក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងការប្រឡងសេសេរស្ដីពី "ការលះបង់ដោយស្ងៀមស្ងាត់" លើកទី ៦ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ