លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញផ្ញើសាររំលែកទុក្ខជូនចំពោះប្រធានាធិបតីស្តីទីនៃប្រទេសកូរ៉េខាងត្បូង
(VOVWORLD) - លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញផ្ញើសាររំលែកទុក្ខជូនចំពោះប្រធានាធិ បតីស្តីទីនៃប្រទេសកូរ៉េខាងត្បូង។
ទទួលបានព័ត៌មានពីឧប្បត្តិហេតុធ្លាក់យន្តហោះ Jeju Air បានកើតឡើងនៅព្រឹកថ្ងៃទី ២៩ ធ្នូ បណ្តាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ ហើយនៅថ្ងៃដដែល (២៩ ធ្នូ) ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញផ្ញើសាររំលែកទុក្ខជូនចំពោះប្រធានាធិប តីស្តីទីកូរ៉េខាងត្បូង លោក Choi Sang Mok។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ក៏បានផ្ញើសាររំលែកទុក្ខជូនរដ្ឋមន្ត្រីការបរទេសកូរ៉េ Choi Tae Yul ផងដែរ៕