ពិធីបិទមហោស្រពផ្កាដាឡាត់រួមជាមួយនឹងការស្វាគមន៍ឆ្នាំថ្មី ២០២៥

(VOVWORLD) - នាយប់ថ្ងៃទី ៣១ ខែធ្នូ នៅទីលាន Lam Vien (ទីក្រុង Da Lat) គណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានប្រារព្ធពិធីបិទពិធីមហោស្រពផ្កា Da Lat លើកទី ១០ ឆ្នាំ ២០១៤ រួមផ្សំកម្មវិធីសិល្បៈ និងការបាញ់កាំជ្រួចដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ២០២៥។ 
ពិធីបិទមហោស្រពផ្កាដាឡាត់រួមជាមួយនឹងការស្វាគមន៍ឆ្នាំថ្មី ២០២៥ - ảnh 1ការសម្តែងក្នុងរាត្រីបិទមហោស្រពផ្កា Da lat លើកទី១០ ឆ្នាំ២០២៤ រួមផ្សំនឹងកម្មវិធីសិល្បៈស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២៥ (រូបថត៖ VOV)

មហោស្រពផ្កាដាឡាត់លើកទី ១០ ក្នុងឆ្នាំ ២០២៤ ដែលមានកម្មវិធីសំខាន់ៗចំនួន ១០ និងកម្មវិធីឆ្លើយតបរាប់សិបដែលប្រព្រឹត្តទៅជាបន្តបន្ទាប់បានបង្កើតការទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។

ថ្លែងក្នុងពិធីបិទ លោក Pham S អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lam Dong បានបញ្ជាក់ថា៖ “លក្ខណៈថ្មីនៃមហោស្រពផ្កាលើកនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម និងទេសចរណ៍សម្រាប់ទីក្រុង Da Lat - Lam Dong; ធ្វើឲ្យស៊ីជម្រៅរូបភាពទីក្រុងផ្កាក្នុងដួងចិត្តភ្ញៀវទេសចរណ៍អន្តរជាតិនិងមិត្តភ័ក្តិ អះអាងពាណិជ្ជសញ្ញាផ្កាដាឡាត់នៅលើផែនទីទេសចរណ៍ពិភព លោក”។

ក្នុងឱកាសនេះ គណៈកម្មាធិការរៀបចំក៏បានជូនកម្រងផ្កា និងលិខិតថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភចំនួន៣០រូប ដែលអមដំណើរសកម្មភាពនៃពិធីមហោស្រពផ្កាដាឡាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ