លោកប្រធានរដ្ឋចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កម្មករ និយោជិតនៅស្ថានីយ៍ ខួងប្រេងលើសមុទ្រ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ មករា ពីទីក្រុង Vung Tau ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានទៅកាន់ស្ថានីយ៍ខួងប្រេងកណ្តាលរបស់ក្រុមហ៊ុន Cuu Long JOC ចំណុះ សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នវៀតណាម ដើម្បីលើកទឹកចិត្ត និងជូនពរឆ្នាំថ្មីដល់កម្មករ និងនិយោជិតរបស់សម្ព័ន្ធក្រុមហ៊ុនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរោង ឆស័ក ២០២៤។

លោកប្រធានរដ្ឋចុះសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កម្មករ និយោជិតនៅស្ថានីយ៍ ខួងប្រេងលើសមុទ្រ - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong សួរសុខទុក្ខ លើកទឹកចិត្ត និងជូនពរឆ្នាំថ្មីដល់កម្មករដែលកំពុងធ្វើការនៅស្ថានីយ៍ខួងប្រេងកណ្ដាលរបស់ក្រុមហ៊ុន Cuu Long JOC។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Vo Van Thuong បានវាយតំលៃខ្ពស់ចំពោះ ក្រុមហ៊ុន Cuu Long JOC និងអង្គភាពជាច្រើនទៀតនៃសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន វៀតណាម ដោយមានការរួមវិភាគទានសំខាន់ៗដល់ឧស្សាហកម្មប្រេងឧស្ម័ន និង ថវិកាជាតិ។ ភាពជោគជ័យរបស់អ្នកម៉ៅការសាជីវកម្មដូចក្រុមហ៊ុន Cuu Long JOC អាចចាត់ទុកថា ជាឧទាហរណ៍គំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនាំមកនូវ ផលប្រយោជន៍ជាតិ ផ្តល់ទំនុកចិត្តដល់ដៃគូបរទេស តាមនោះរួមចំណែកដល់ការ បណ្តុះបណ្តាលជួរកម្មាភិបាលនៃឧស្សាហកម្មនេះ បន្តិចម្តងៗជំនួសជនបរទេសដើម្បី ធ្វើជាម្ចាស់បច្ចេកវិទ្យា។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា សកម្មភាពរុករក ធ្វើអាជីវកម្មប្រេងឧស្ម័នមានសារៈសំខាន់ពិសេស ដែលជាគោលដៅសេដ្ឋកិច្ចផង ព្រមទាំងបញ្ជាក់និងការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុភូមិផង។ អាស្រ័យហេតុនេះ លោកប្រធានរដ្ឋ បានស្នើឱ្យអ្នកដែលធ្វើការក្នុងវិស័យប្រេងឧស្ម័ន រក្សាស្មារតីរបស់ "អ្នកស្វែងរកភ្លើង" ហើយត្រៀមខ្លួនរួចជាស្រេចលះបង់ និងរួម ចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។
ចែករំលែកជាមួយកម្មាភិបាល កម្មករនិយោជិតជាច្រើននៅលើស្ថានីយ៍ខួងដែល នៅតែបំពេញការងារក្នុងអំឡុងបុណ្យតេត និងទទួលអំណរបុណ្យតេតប្រពៃណីនៅលើ ស្ថានីយ៍ខួង លោកប្រធានរដ្ឋបានស្នើឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន Cuu Long JOC និងថ្នាក់ ដឹកនាំស្ថានីយ៍ខួង យកចិត្តទុកដាក់ថែទាំជីវភាពរស់នៅទាំងខាងសម្ភារៈ និងខាងស្មារតី ដើម្បីឲ្យបងប្អូនកម្មករនិយោជិតទទួលអំណរបុណ្យតេតប្រកបដោយក្ដីសប្បាយរីករាយ និងភាពកក់ក្តៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ