លោកប្រធានរដ្ឋពិនិត្យការងារត្រៀមប្រយុទ្ធនៅបញ្ជាការដ្ឋានអង្គរក្សនិងបញ្ជាការដ្ឋានប៉ូលីសចល័ត

(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានអញ្ជើញទៅសាកសួរសុខទុក្ខ និងត្រួតពិនិត្យការងារយាមប្រចាំការ និង ត្រៀមប្រយុទ្ធរបស់កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានអង្គរក្ស និងបញ្ជាការ ដ្ឋានប៉ូលីសចល័ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ រោង ឆស័ក ២០២៤។

លោកប្រធានរដ្ឋពិនិត្យការងារត្រៀមប្រយុទ្ធនៅបញ្ជាការដ្ឋានអង្គរក្សនិងបញ្ជាការដ្ឋានប៉ូលីសចល័ត - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញត្រួតពលកងកិត្តិយសនៃកងកម្លាំងអង្គរក្ស។
(រូបថត៖ VOV)
អញ្ជើញសួរសុខទុក្ខ ជូនពរឆ្នាំថ្មីដល់កងម្លាំងអង្គរក្សនគរបាលប្រជាជន លោក ប្រធានរដ្ឋបានស្នើថា នាពេលខាងមុខ កងកម្លាំងអង្គរក្សបន្តធានាសន្តិសុខ សុវត្ថិភាព សម្រាប់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងសកម្មភាព ព្រឹត្តិការណ៍សំខាន់ៗរបស់ប្រទេសជាតិ ក៏ ដូចជាអន្តរជាតិ ដែលត្រូវបានរៀបចំឡើងនៅប្រទេសវៀតណាម ក៏ដូចជាសកម្មភាព របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋនៅក្រៅប្រទេសផងដែរ។ លោកប្រធានរដ្ឋបានស្នើឱ្យផ្នែក នគរបាលផ្ដោតការយកចិត្តទុកដាក់ និងខិតខំកប្រឹងប្រែងសាងកងកម្លាំងអង្គរក្ស នគរបាលប្រជាជនឲ្យពិតជា "ស្អាតស្អំ រឹងមាំ វិជ្ជាជីវៈ ចំណាន និងទំនើប" ត្រឹមឆ្នាំ ២០២៥ បំពេញតម្រូវការ និងភារកិច្ចក្នុងស្ថានភាពថ្មី។
អញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងត្រួតពិនិត្យការងារត្រៀមប្រយុទ្ធនៅ បញ្ជាការដ្ឋានប៉ូលីសចល័ត លោកប្រធានរដ្ឋ Vo Van Thuong បានស្នើឱ្យគណៈកម្មា ធិការបក្សនៃបញ្ជាការដ្ឋានប៉ូលីសចល័ត កសាងកម្លាំងនគរបាលប្រជាជនឱ្យកាន់តែ ស្អាតស្អំ រឹងមាំ វិជ្ជាជីវៈ ចំណាន និងទំនើប។ ក្នុងគ្រប់កាលៈទេសៈនិងលក្ខខណ្ឌណាក៏ ដោយ ក៏ត្រូវតែធានាយ៉ាងរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ