លោកប្រធានរដ្ឋសភា Vuong Dinh Hue៖ ខេត្ត Phu Yen ត្រូវតែឆ្លៀតយកប្រៀបខ្លាំង ដើម្បីអភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត

(VOVWORLD) - បន្តដំណើរទស្សនកិច្ចការងារទៅកាន់បណ្តាខេត្តឆ្នេរសមុទ្រនៅប៉ែកខាងត្បូងភូមិភាគកណ្ដាល នារសៀលថ្ងៃទី ២ មីនា នៅទីស្នាក់ការគណៈកម្មាធិការបក្សខេត្ត Phu Yen នៅទីក្រុង Tuy Hoa ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Phu Yen។

លោកប្រធានរដ្ឋសភា Vuong Dinh Hue៖ ខេត្ត Phu Yen ត្រូវតែឆ្លៀតយកប្រៀបខ្លាំង ដើម្បីអភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត - ảnh 1លោកប្រធានរដ្ឋសភា Vuong Dinh Hue ថ្លែងមតិក្នុងជំនួបធ្វើការ។ (រូបថត៖ VNA)

ថ្លែងមតិក្នុងជំនួបធ្វើការ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា Phu Yen គឺជាខេត្តមួយក្នុងចំណោមខេត្តឆ្នេរសមុទ្រភាគកណ្តាល ដែលមានកត្តាប្លែកៗជាច្រើន ដោយមានទីតាំងដ៏សែនសំខាន់ ជាចំណុចតភ្ជាប់តំបន់ Tay Nguyen និងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម នៅជិតផ្លូវនាវាចរណ៍អន្តរជាតិ ហើយមានកំពង់ផែទឹកជ្រៅផងដែរ។ ខេត្តមានលក្ខខណ្ឌជាច្រើនដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ដូចជា៖ លោហធាតុ ការចម្រាញ់គីមីឥន្ធនៈ ថាមពលស្អាត ជាដើម។

លោកប្រធានរដ្ឋសភាបានក្រើនរំលឹកដល់ ខេត្ត Phu Yen ត្រូវតែឆ្លៀតយកប្រៀបខ្លាំងរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ខេត្តចាំបាច់ត្រូវប្រមូលផ្ដុំធនធានលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ផ្តោតលើការអភិវឌ្ឍទីក្រុងដោយភ្ជាប់នឹងសេដ្ឋកិច្ចទីក្រុង; ពន្លឿនវឌ្ឍនភាពនៃគម្រោងសំខាន់ៗ ជាពិសេសគម្រោងសមាសភាគនៃផ្លូវល្បឿនលឿនជើង-ត្បូងប៉ែកខាងកើត ដែលឆ្លងកាត់ខេត្ត Phu Yen; ជំរុញខ្លាំងនូវការកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម ការកែទម្រង់បែបបទរដ្ឋបាល; បង្កើតគ្រប់លក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននិងអាជីវកម្ម។

មុននោះ នារសៀលថ្ងៃដដែល លោកប្រធានរដ្ឋសភា Vuong Dinh Hue បានចុះត្រួតពិនិត្យទំនប់ទប់ទល់ការបាក់ស្រុតច្រាំងសមុទ្រ នៅ Xom Ro ទីក្រុង Tuy Hoa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ