លោកប្រធានរដ្ឋសភា៖ ត្រាវិញត្រូវចាត់ទុកគោលនយោបាយសម្រាប់ជនមានគុណូបការៈនិង សន្តិសុខសង្គមជាចំណុចសំខាន់

(VOVWORLD) - លោកប្រធានរដ្ឋសភាក៏បានឯកភាពជាមួយគោលដៅរបស់ត្រាវិញក្នុងការខិតខំក្លាយជាមជ្ឈមណ្ឌលថាមពល ជាពិសេសថាមពលកកើតឡើងវិញនៃតំបន់ដីសណ្ដទន្លេ Cuu Long។
លោកប្រធានរដ្ឋសភា៖ ត្រាវិញត្រូវចាត់ទុកគោលនយោបាយសម្រាប់ជនមានគុណូបការៈនិង សន្តិសុខសង្គមជាចំណុចសំខាន់ - ảnh 1លោកប្រធានរដ្ឋសភា អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ qdnd.vn)

បន្តដំណើរទស្សនកិច្ចការងារនៅខេត្តនានានៃតំបន់ដីសណ្ដទន្លេ Cuu Long នាព្រឹកថ្ងៃទី ២៩ ខែមេសា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូបានជួបធ្វើការជាមួយគណៈកម្មាធិ ការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Tra Vinh ស្តីពីការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២២។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនិងសមិទ្ធិផលដែលគណៈ កម្មាធិការបក្ស រដ្ឋាភិបាលនិងប្រជាជនខេត្តត្រាវិញសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ; ជាពិសេស បើប្រៀបធៀបទៅនឹងមូលដ្ឋានផ្សេងទៀត ត្រាវិញមានភាពល្អប្រសើរជាមួយនឹងការអនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី។ លោកប្រធានរដ្ឋសភាក៏បានឯកភាពជាមួយគោលដៅរបស់ខេត្តត្រាវិញក្នុងការខិតខំក្លាយជាមជ្ឈមណ្ឌលថាមពល ជាពិសេសថាមពលកកើតឡើងវិញនៃតំបន់ដីសណ្ដទន្លេ Cuu Long; ជាតំបន់សេដ្ឋកិច្ចសំខាន់មួយនៃតំបន់ដីសណ្តទន្លេ Cuu Long; អភិវឌ្ឍន៍វិស័យទេសចរណ៍សមុទ្រ ភស្តុភារ និងសេវាកម្ម ជលផល និងនេសាទ។

ទាក់ទងនឹងការថែទាំជនមានគុណូបការៈនិងសន្តិសុខសង្គម ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ខេត្តត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះការអនុវត្តគោលនយោបាយសម្រាប់ជនមានគុណូបការៈនិងសន្តិសុខសង្គម ព្រមទាំងកិច្ចគាំពារសង្គម ដោយចាត់ទុកទាំងនេះជាចំណុចសំខាន់។  ក្នុងឱកាសនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញធ្វើជាសាក្សី ក្នុងពិធីដែល សម្ព័ន្ធក្រុមហ៊ុន Trung Nam ផ្តល់ថវិកាចំនួន ១០ ពាន់លានដុង ជួយដល់ខេត្ត Tra Vinh សម្រាប់ការសាងសង់ផ្ទះចំនួន ២០០ ខ្នងជូនគ្រួសារក្រីក្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ