លោកប្រធានរដ្ឋអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Nghe An

(VOVWORLD) - នារសៀលថ្ងៃទី ១១ ធ្នូ នៅទីក្រុង Vinh ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Nghe An។ 
លោកប្រធានរដ្ឋអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Nghe An - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ TTXVN)

ថ្លែងមតិក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះខេត្ត Nghe An ដែលសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនលើគ្រប់វិស័យក្នុងឆ្នាំ ២០២១ ជាពិសេសក្នុងការគ្រប់គ្រងល្អជំងឺរាតត្បាត។ ថ្វីត្បិតដូច្នេះក៏ដោយ លោកប្រធានរដ្ឋមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍន៍ឱ្យកាន់តែរឹងមាំនាពេលខាងមុខ Nghe An ចាំបាច់ត្រូវទាញយកសក្តានុពលធនធានមនុស្សរបស់ខេត្ត ដោយកំណត់ថា សេដ្ឋកិច្ចសមុទ្រជាកម្លាំងជំរុញ រួមទាំងកំពង់ផែសមុទ្រ និងការអភិវឌ្ឍទេសចរណ៍។ ខេត្តក៏ត្រូវការធ្វើអាជីវកម្មទីតាំងយុទ្ធសាស្ត្រដែលអាចតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាតភ្ជាប់ជាមួយមូលដ្ឋាននៃប្រទេសឡាវផងដែរ។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនានិងបំពេញការងារនៅយោធភូមិភាគទី៤។ ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋបានបញ្ជាឲ្យកម្មាភិបាល យុទ្ធជននៃយោធភូមិភាគទី៤ ត្រូវអនុវត្តន៍ភារកិច្ចយុទ្ធសាស្ត្រចំនួនពីរប្រកបដោយប្រសិទ្ធភាពគឺការកសាងការពារមាតុភូមិ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ