លោកប្រធានរដ្ឋអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជននិងយុទ្ធជនពលីនៅឯកំពែងបុរាណ Quang Tri-បេតិកភណ្ឌជាតិពិសេស

(VOVWORLD) - បន្ទាប់ពីពិធីដាក់ផ្កានិងអុជធូបមក លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូបានប្រារព្ធពិធី (ចុះហត្ថលេខា បោះត្រា) ចុះផ្សាយតែមប្រៃសណីយ៍មួយឈុត “៥០ ឆ្នាំនៃការការពារកំពែងបុរាណ Quang Tri” (១៩៧២-២០២២)។

លោកប្រធានរដ្ឋអញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជននិងយុទ្ធជនពលីនៅឯកំពែងបុរាណ Quang Tri-បេតិកភណ្ឌជាតិពិសេស - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូទៅអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរជន និងយុទ្ធជនពលីនៅទីតាំងបេតិកភណ្ឌជាតិពិសេស កំពែងបុរាណ Quang Tri (រូបថត៖ VOV)

នាថ្ងៃទី ២៩ មេសា នៅឯទីតាំងបេតិកភណ្ឌកំពែងបុរាណ Quang Tri ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញដាក់កម្រងផ្កានិងអុជធូប ដើម្បីឧទ្ទិសកុសលផលបុណ្យដ៏ឧត្តុង្គឧត្តមរបស់វីរជននិងយុទ្ធជនពលី ដែលបានលះបង់ជីវិតយុវជន លះបង់សាច់ស្រស់ឈាមស្រស់ ពលីកម្មដើម្បីឯករាជ្យភាពនិងសេរីភាពរបស់មាតុភូមិ។ ក្នុងអំឡុងសង្រ្គាមតស៊ូប្រឆាំងអាមេរិក ដើម្បីសង្គ្រោះប្រទេស ជាមួយនឹងការប្រយុទ្ធដ៏អង់អាចក្លាហាន ដើម្បីការពារកំពែងបុរាណនិងទីរួមស្រុក Quang Tri ក្នុងរយៈពេល ៨១ ថ្ងៃ យប់ ដ៏កាចសាហាវនារដូវក្តៅឆ្នាំ ១៩៧២ (ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ១៩៧២) កំពែងបុរាណ Quang Tri បានកត់ត្រាក្នុងប្រវត្តិសាស្ត្រជាតិនូវព្រឹត្តិការណ៍ដ៏ភ្លឺស្វាងនៃវីរភាពបដិវត្តន៍។ យុទ្ធជនរាប់ម៉ឺននាក់បានពលីជីវិតក្នុងទឹកដីនៃកំពែងបុរាណ Quang Tri ដើម្បីប្រទេសជាតិមានឯករាជ្យ ឯកភាពជាតិ ប្រជាជនមានសេរីភាព សុភមង្គលនិងរីកចម្រើនដូចសព្វថ្ងៃនេះ។

បន្ទាប់ពីពិធីដាក់ផ្កានិងអុជធូបមក លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូបានប្រារព្ធពិធី (ចុះហត្ថលេខា បោះត្រា) ចុះផ្សាយតែមប្រៃសណីយ៍មួយឈុត “៥០ ឆ្នាំនៃការការពារកំពែងបុរាណ Quang Tri” (១៩៧២-២០២២)។

នាថ្ងៃដដែល ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Le Duan នៅវិមានអនុស្សាវរីយ៍អគ្គលេខានៅឃុំ Trieu Thanh ស្រុក Trieu Phong; ចូលរួមពិធីសម្ពោធសាលាអនុវិទ្យាល័យ Trieu Thanh ស្រុក Trieu Phong ខេត្ត Quang Tri; ចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវមាត់សមុទ្រតភ្ជាប់ច្រករបៀងសេដ្ឋកិច្ចបូព៌ា-ខាងលិច ដំណាក់កាលទី១ ជាសំណង់អបអរសាទរខួបលើកទី៥០នៃទិវារំដោះខេត្ត Quang Tri៕

ប្រតិកម្មទៅវិញ

ផ្សេងៗ