លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ច ការងារនៅប្រទេសបារាំង និង OECD

(VOVWORLD) - មុននោះ នាថ្ងៃដដែល នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រី ក្រុមប្រឹក្សា OECD នៅទីក្រុងប៉ារីស លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son មាន ជំនួបជាមួយថ្នាក់ដឹកនាំប្រទេសនានាដែលចូលរួមសន្និសីទ។
លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ច ការងារនៅប្រទេសបារាំង និង OECD - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងទីប្រឹក្សាកិច្ចការបរទេស របស់ប្រធានាធិបតីបារាំង លោក Emmanuel Bonne។ (រូបថត៖ VNA)
នារសៀលថ្ងៃទី៨ មិថុនា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានចេញដំណើរទៅសាធារណរដ្ឋឆែក បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវដំណើរ ទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង និងអង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិង ការអភិវឌ្ឍសេដ្ឋកិច្ច (OECD)។ មុននោះ នាថ្ងៃដដែល នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រី ក្រុមប្រឹក្សា OECD នៅទីក្រុងប៉ារីស លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son មាន ជំនួបជាមួយថ្នាក់ដឹកនាំប្រទេសនានាដែលចូលរួមសន្និសីទ។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Viera លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យប្រេស៊ីលគាំទ្រ និងជំរុញការចាប់ផ្តើមការចរចាលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR); បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី ដែលភាគីទាំងពីរជាសមាជិកសកម្ម។ វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពាន ដើម្បីពង្រឹងទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រេស៊ីល ក្នុងនាមជាដៃគូតាមវិស័យ ក៏ដូចជារវាងអាស៊ាន និងប្លុក MERCOSUR ផងដែរ។
ទទួលជួបលោករដ្ឋមន្ត្រីការបរទេស Bui Thanh Son ទីប្រឹក្សាកិច្ចការបរទេស របស់ប្រធានាធិបតីបារាំង លោក Emmanuel Bonne បានចាត់ទុកថា កិច្ចសហប្រតិបត្តិ ការពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងបារាំងនៅតែមានចន្លោះជាច្រើន សម្រាប់ការអភិវឌ្ឍ ហើយភាគីទាំងពីរចាំបាច់ត្រូវអនុវត្តន៍ឱ្យបានពេញលេញ និង ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម (EVFTA); ទន្ទឹមនឹងនេះ ប្រទេសបារាំងនឹងពិចារណាផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការ វិនិយោគ (EVIPA) ក្នុងពេលឆាប់ៗនេះ។ ភាគីទាំងពីរបានឯកភាពគាំទ្រដល់ការពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា ការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុ ការផលិតថាមពលកកើតឡើងវិញ; រួមគ្នាឆ្លើយតបប្រកបដោយប្រសិទ្ធ ភាពនឹងបញ្ហាក្នុងតំបន់ និងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ