លោករដ្ឋមន្ត្រីក្រសួងនគរបាល Luong Tam Quang ទទួលជួបលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន

(VOVWORLD) - លោករដ្ឋមន្ត្រី Luong Tam Quang បានអះអាងថា សម្រាប់សហគមន៍នយោបាយ-សន្តិសុខ ក្រសួង នគរបាលវៀតណាមសន្យាចូលរួមយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវជាមួយ បណ្តាប្រទេសអាស៊ានក្នុងការដោះស្រាយបញ្ហាសកល រួមចំណែកដល់បរិយាកាស សន្តិភាព និងស្ថិរភាពអន្តរជាតិ។

លោករដ្ឋមន្ត្រីក្រសួងនគរបាល Luong Tam Quang ទទួលជួបលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន - ảnh 1លោករដ្ឋមន្ត្រីក្រសួងនគរបាល Luong Tam Quang ទទួលជួបលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ (រូបថត៖ ក្រសួងនគរបាល)
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសឡាវ និងចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៨ (AMMTC ១៨) កាលពីថ្ងៃទី ២៨ សីហា នៅរដ្ឋធានី វៀងច័ន្ទ លោកឧត្តមសេនីយឯក Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាល បាន ទទួលជួបលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ នៅទីនេះ លោករដ្ឋមន្ត្រី Luong Tam Quang បានអះអាងថា សម្រាប់សហគមន៍នយោបាយ-សន្តិសុខ ក្រសួង នគរបាលវៀតណាមសន្យាចូលរួមយ៉ាងសកម្ម និងប្រកបដោយទំនួលខុសត្រូវជាមួយ បណ្តាប្រទេសអាស៊ានក្នុងការដោះស្រាយបញ្ហាសកល រួមចំណែកដល់បរិយាកាស សន្តិភាព និងស្ថិរភាពអន្តរជាតិ។ លោករដ្ឋមន្ត្រីបានស្នើឲ្យលោកអគ្គលេខាធិការ កៅ គឹមហួន និងលេខាធិការដ្ឋានអាស៊ាន បន្តគាំទ្រ និងបង្កើតលក្ខខណ្ឌដល់កម្មាភិបាល នៃក្រសួងនគរបាលវៀតណាម ចុះឈ្មោះសម្រាប់មុខតំណែងការងារនៅនាយកដ្ឋាន មុខងារនានានៃលេខាធិការដ្ឋានអាស៊ាន ដើម្បីលើកកំពស់ជំនាញវិជ្ជាជីវៈ និងសមត្ថ ភាពបំពេញការងារក្នុងបរិយាកាសអន្តរជាតិ ឆ្លើយតបឲ្យទាន់ពេលវេលានឹងតម្រូវការ នៃសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ និងស៊ីជម្រៅ។
រីឯខ្លួនវិញ អគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន បានវាយតំលៃខ្ពស់ ចំពោះការរួមចំណែករបស់វៀតណាមក្នុងសហគមន៍អាស៊ាន ក៏ដូចជាកិច្ចសហប្រតិ បត្តិការរបស់ក្រសួងនគរបាល
វៀតណាមក្នុងការបណ្តុះបណ្តាល និងលើកកំពស់សមត្ថ ភាពសម្រាប់មន្ត្រីអនុវត្តច្បាប់ក្នុងអាស៊ាន ហើយតែងតែស្វាគមន៍កម្មាភិបាលវៀត ណាមចូលរួមលេខាធិការដ្ឋានអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ