លោកស្រី Hillary Clinton ប្រកាសជ័យជំនះដ៏ត្រជះត្រចង់់នៅរដ្ឋ California

លោកស្រី Hillary Clinton ប្រកាសជ័យជំនះដ៏ត្រជះត្រចង់់នៅរដ្ឋ California  - ảnh 1
លោកស្រី Hillary Clinton ប្រកាសជ័យជំនះដ៏ត្រជះត្រចង់នៅរដ្ឋ California (Image: VNA)


(VOVworld) – បន្តជ័យជនះជាបន្តបន្ទាប់នៅរដ្ឋទាំងបីគឺរដ្ឋ New Jersey រដ្ឋ
South Dakota និងរដ្ឋ New Mexico ក្នុងថ្ងៃអង្គារសំខាន់ចុងក្រោយ នាថ្ងៃទី ៧
មិថុនា (តាមម៉ោងតំបន់) អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillary
Clinton បន្តដណ្តើមបានជ័យជំនះនៅ រដ្ឋ California។ តាមលទ្ធលដែលទើបនឹង
បានប្រកាសលើមធ្យបាយផ្សព្វផ្សាយ លោកស្រី  Clinton ទទួលបានបន្ថែមសន្លឹក
ឆ្នោតតំណាងចំនួន ៣០៧ នាក់ ក្នុងចំណោមសន្លឹកឆ្នោត តំណាងចំនួន ៥៥០
នាក់ នៅរដ្ឋ California។ ក្នុងពេលនោះ គូប្រជែងរបស់លោកស្រីគឺព្រឹទ្ធសមាជិករដ្ឋ
Vermont លោក Bernie Sanders ត្រឹមតែទទួលបានសម្លេងគាំទ្រចំនួន ១៥៥ តែ
ប៉ុណ្ណោះ។ ដូច្នេះ ដោយមានសម្លេងគាំទ្រសរុបចំនួន ២៧៤០​ លោកស្រី Hillary
 កំពុងនាំមុខសន្លឹកឆ្នោត ១៩២៤ នាក់បើ ប្រៀបនឹងលោក   Sanders។ តែលោក
 Sanders ​នៅ​មិន​ទាន់​បោះបង់គោលបំណងឡើយ ព្រម​ទាំង​ប្រកាស​បន្ត​យុទ្ធនា
ការ​ឃោសនា​រហូត​ដល់​ទឹក​ចុង​ក្រោយនៅការបោះឆ្នោតបំដូងរបស់គណៈប្រជា
ធិបតេយ្យនាថ្ងៃទី ១៤ មិថុនា​ ខាងមុខ។ តែនៅខាងគណៈបក្សសាធារណៈរដ្ឋវិញ
បេក្ខជនតែម្នាក់គត់គឺមហាសេដ្ឋី Donald Trump បានសម្រេចយុទ្ធនាការហើយ។
លោក Trump ដណ្តើមបានជ័យជំនះដាច់ខាតក្នុងបណ្ដាការការប្រកួតប្រជែង
បឋមនៅរដ្ឋទាំង ៥ ក្នុងថ្ងៃ អង្គារសំខាន់ចុងក្រោយ។​ តាមរយៈនោះ លោកបាន
បិទបញ្ចប់ជាផ្លូវការយុទ្ធនាករឃោសនា​ស្វែង​រក​សម្លេង​គាំទ្ររបស់ខ្លួនដោយមាន
សំបុត្រតែមួយគត់តំណាងជាផ្លូវការឲ្យគណៈបក្សសាធារណៈរដ្ឋចូលរួមការបោះ
ឆ្នោតប្រធានាធិបតីអាមេរិកនាថ្ងៃទី ៨ វិច្ឆិកា ខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ