លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ១០០ ទិវាបង្កើតសាលា Trung Vuong

(VOVWORLD) -នាព្រឹកថ្ងៃទី១១វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ ពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ១០០ និងទទួលគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ នៃសាលាអនុវិទ្យាល័យ Trung Vuong ហាណូយ។ សាលាអនុវិទ្យាល័យ Trung Vuong មានឈ្មោះដើមគឺ “សាលាសម្រាប់សិស្សនារី Dong Khanh” ដែលបានបង្កើតឡើងនាឆ្នាំ១៩១៧ ដើម្បីបណ្ដុះបណ្ដាលគ្រូបង្រៀន និងសិស្សនារីវៀតណាម។
លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ១០០ ទិវាបង្កើតសាលា Trung Vuong - ảnh 1លោកស្រី Nguyen Thi Kim Ngan ចូលរួមពិធី
រំលឹកខួបអនុស្សវរីយ៍លើកទី ១០០ ទិវាបង្កើតសាលា Trung Vuong 

នាព្រឹកថ្ងៃទី១១វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅ ពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ១០០ និងទទួលគ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១ នៃសាលាអនុវិទ្យាល័យ Trung Vuong ហាណូយ។ សាលាអនុវិទ្យាល័យ Trung Vuong មានឈ្មោះដើមគឺ “សាលាសម្រាប់សិស្សនារី Dong Khanh” ដែលបានបង្កើតឡើងនាឆ្នាំ១៩១៧ ដើម្បីបណ្ដុះបណ្ដាលគ្រូបង្រៀន និងសិស្សនារីវៀតណាម។ បន្ទាប់ពីបដិវត្តន៍ខែសីហាឆ្នាំ ១៩៤៥ សាលាបានដាក់ឈ្មោះថា Trung Vuong - វីរនារីដំបូងគេក្នុងប្រវត្តិសាស្រ្តប្រឆាំងនឹងខ្មាំងសត្រូវនៃប្រទេសជាតិ។ នាបច្ចុប្បន្ន សាលាអនុវិទ្យាល័យ Trung Vuong ជាអង្គភាពសាធារណៈនាំមុខគេក្នុងដំណើរការសហប្រតិបត្តិការអន្តរជាតិ ចុះហត្ថលេខានិងបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយបណ្ដាអង្គការអប់រំដែលមានកិត្យានុភាពនៃប្រទេសនានានៅលើពិភពលោក។

នៅក្នុងពិធីរំលឹកខួបអនុស្សវរីយ៍នេះ លោកស្រី Nguyen Thi Kim Ngan បានប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទីមួយ និងចេញផ្សាយកម្រងតែមប្រៃសនីយ៍”សាលា Dong Khanh – Trung Vuong (ហាណូយ) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ