លោកស្រី Tong Thi Phong ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien ភាគខាងជើងវៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី ១ សីហា លោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលនៃខេត្ត Dien Bien ភាគខាងជើងវៀតណាម
លោកស្រី Tong Thi Phong ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dien Bien ភាគខាងជើងវៀតណាម - ảnh 1 លោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

នាព្រឹកថ្ងៃទី ១ សីហា លោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលនៃខេត្ត Dien Bien ភាគខាងជើងវៀតណាម ស្ដីពីស្ថានភាពអនុវត្តភារកិច្ចនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចក្នុងឆ្នាំ ២០១៦ និងឆមាសទី ១ ឆ្នាំ២០១៧។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Tong Thi Phong បានស្នើថានាពេលខាងមុខខេត្ត Dien Bien បន្តប្រមូលផ្ដុំអនុវត្តយ៉ាងល្អនូវ គម្រោងការណ៍រៀបចំរចនាសម្ព័ន្ធឡើងវិញនូវផ្នែកកសិកម្មតាមទិសលើកកំពស់តម្លៃបន្ថែម និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ព្រមទាំងបន្តប្រមូលផ្ដុំទាក់ទាញប្រភពកម្លាំងវិនិយោគលើវិស័យទេសចរណ៍ ហើយសម្រេចរួចរាល់ឲ្យបានឆាប់ៗនូវ គម្រោងការណ៍អភិរក្សនិងពង្រីកតម្លៃបេតិកភ័ណ្ឌជាតិពិសេស គឺសមរភូមិ Dien Bien Phu តភ្ជាប់នឹងទេសចរណ៍ដល់ឆ្នាំ ២០២៥ និង ចក្ខុវិស័យដល់ឆ្នាំ ២០៣០។

នាព្រឹកថ្ងៃដដែល លោកស្រី Tong Thi Phong និងក្រុមការងារបានអញ្ជើញទៅសាកសួរសុកទុក្ខ និងជូនអំណោយសម្រាប់ក្រុមគ្រួសារគោលនយោបាយចំនួន ៥ គ្រួ នៅទឹកដីទីក្រុង Dien Bien Phu និងស្រុក Dien Bien ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ