លើកសរសើរនិងលើកកម្ពស់នូវតួនាទីរបស់មូលដ្ឋានសាសនានានាដែលបានចូលរួមការពារបរិស្ថាន

(VOVWORLD) - នារសៀលថ្ងៃទី ២ ខែតុលា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំកិច្ចប្រជុំមួយ ស្តីពីខ្លឹមសារនៃសន្និសីទទូទាំងប្រទេស កោតសរសើរនិងលើកកម្ពស់តួនាទីរបស់សាសនាក្នុងការចូលរួមការពារបរិស្ថាននិងទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ និង ១៥ ខែតុលាឆ្នាំ ២០១៩។
លើកសរសើរនិងលើកកម្ពស់នូវតួនាទីរបស់មូលដ្ឋានសាសនានានាដែលបានចូលរួមការពារបរិស្ថាន - ảnh 1អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Ngo Sach Thuc ថ្លែងក្នុងកិច្ចប្រជុំ 

សន្និសីទនឹងវាយតម្លៃនូវលទ្ធផល បន្ទាប់ពីរយៈពេល ៤ ឆ្នាំនៃការអនុវត្តកម្មវិធីសម្របសម្រួល និង ផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ក្នុងការអនុវត្តន៍ល្អៗ របស់សាសនា ក៏ដូចជាគំរូក្នុងការការពារបរិស្ថាននិងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ 

នៅឯកិច្ចប្រជុំនេះ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Ngo Sach Thuc បានអះអាងថា៖ “កិច្ចការពារបរិស្ថាននិងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ គឺជាបេសកកម្មរបស់បក្សទាំងមូលនិងប្រជាជនទាំងមូល។ សេចក្តីសម្រេចចិត្តនានានិងគោលការណ៍ណែនាំរបស់បក្សនិងរដ្ឋ ស្ដីពីកិច្ចការពារបរិស្ថាននិងការទប់ទល់នឹងបម្រែបម្រូលអាកាសធាតុគឺច្បាស់លាស់ណាស់។ ឈរលើមូលដ្ឋាននេះ រដ្ឋាភិបាល បានមានកម្មវិធីសម្របសម្រួលជាច្រើន សំដៅគៀរគរសាសនាទាំងអស់ រួមដៃការពារបរិស្ថាន។ នេះជាបញ្ហាធំមួយ ត្រូវមានការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល ហើយខ្លឹមសារនេះ ក៏ត្រូវបានដាក់ចូលព្រះធម៌និងធម្មនុញ្ញរបស់សាសនានីមួយៗ ដើម្បីសាសនិកទាំងអស់អាចចូលរួមផងដែរ។ ក្រៅពីនេះ ចាំបាច់ក្នុងការលើកកម្ពស់តួនាទីគំរូគ្រប់គ្រងនិងគៀងគរកម្លាំងរបស់សហ គមន៍ទៅជាសកម្មភាពជាក់ស្តែង ដើម្បីសង្គមទាំងមូលចូលរួមការពារបរិស្ថានផង ដែរ”។

តាមគម្រោង សន្និសីទនេះគ្រោងធ្វើឡើងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១៤ និង ១៥ ខែតុលានៅខេត្ត Thua Thien Hue៕

ប្រតិកម្មទៅវិញ

ផ្សេងៗ