លើកសរសើរយុវជនជាជនជាតិភាគតិចធ្វើសេដ្ឋកិច្ចពូកែ

(VOVworld) - នាយប់ថ្ងៃទី២៨ វិច្ឆិកា នៅខេត្ត Yen Bai ភាគខាងជើងវៀតណាម
គណៈលេខានៃមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញបានប្រគល់ប័ណ្ណសរសើរ
ជូនយុវជនជាជនជាតិភាគតិច យុវជនកាន់សាសនាចំនួន៣០រូបនៅក្នុងពិធីលើក
សរសើរយុវជនជាជនជាតិភាគតិចធ្វើសេដ្ឋកិច្ចល្អ ចូលរួមកសាងជនបទថ្មី។នេះជា
បុគ្គលដែលមានស្នាដៃឆ្នើមក្នុងការងារសម្ព័ន្ធយុវជននៅតំបន់ ចូលរួមអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម កសាងជនបទថ្មី រក្សាផែនមហាសាមគ្គីភាពនិងធានាសន្តិសុខ
នយោបាយ សណ្ដាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ មានកិត្យានុភាពក្នុងសហ
គមន៍យុវជននិងប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ