លោកអគ្គនាយក Tim Cook មកកាន់វៀតណាម – Apple បង្កើនការចំណាយសម្រាប់អ្នកផ្គត់ផ្គង់ក្នុងស្រុក

(VOVWORLD) - នាថ្ងៃទី ១៥ មេសា លោក Tim Cook អគ្គនាយក (CEO) នៃសម្ព័ន្ធក្រុមហ៊ុន បច្ចេកវិទ្យា Apple (សហរដ្ឋអាមេរិក) មានវត្តមាននៅទីក្រុងហាណូយ ចាប់ផ្តើមដំណើរ ទស្សនកិច្ចការងាររយៈពេល ២ ថ្ងៃនៅវៀតណាម។ តាមការគ្រោងទុក នៅថ្ងៃទី ១៥ និង ១៦ ខែមេសា លោក Tim Cook នឹងជួបសំណេះសំណាល និងធ្វើការជាមួយអ្នក បង្កើតមាតិកា និងអ្នកសរសេរកម្មវិធីវ័យក្មេងវៀតណាមមួយចំនួន។

លោកអគ្គនាយក Tim Cook មកកាន់វៀតណាម – Apple បង្កើនការចំណាយសម្រាប់អ្នកផ្គត់ផ្គង់ក្នុងស្រុក - ảnh 1លោក Tim Cook អគ្គនាយក (CEO) នៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Apple។ (រូបថត៖ Kien An/VOV)
បន្ទាប់ពីមកកាន់ប្រទេសវៀតណាម អគ្គនាយករបស់ Apple បានចែករំលែកថា៖ «គ្មានកន្លែងណាដូចប្រទេសវៀតណាមទេ ជាប្រទេសដ៏ស្វាហាប់និងស្រស់ស្អាត។ ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានមកទីនេះដើម្បីតភ្ជាប់ជាមួយជាមួយសិស្ស អ្នកបង្កើតមាតិការ និងអតិថិជន ដើម្បីយល់កាន់តែច្បាស់អំពីភាព សម្បូរបែបក្នុងរបៀបដែលពួកគេប្រើប្រាស់ផលិតផលរបស់យើងដើម្បីបង្កើតឡើងស្នាដៃដ៏អស្ចារ្យ។"
លោកអគ្គនាយក Tim Cook ក៏បានបញ្ជាក់ផងដែរថា Apple នឹងបន្តបង្កើនការ តភ្ជាប់នៅក្នុងប្រទេសវៀតណាម។ ទន្ទឹមនឹងវត្តមានរបស់លោក Tim Cook នៅ ប្រទេសវៀតណាមលើកនេះ Apple បានប្រកាសពីការបង្កើនការសន្យាជាមួយ វៀតណាម រួមទាំងការបង្កើនការចំណាយដល់អ្នកផ្គត់ផ្គង់ និងការឧបត្ថម្ភគំនិតផ្តួច ផ្តើមទឹកស្អាតនៅតាមសាលារៀនក្នុងស្រុកផងដែរ។
យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Apple ផងដែរ នៅឆ្នាំនេះ គេនឹងពង្រីក កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនពិការ ដើម្បីជំរុញការធ្វើសមាហរណកម្ម នាំមកនូវឱកាសកាន់តែច្រើនសម្រាប់ពួកគេនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ Apple ក៏នឹងបន្តពង្រីកកម្មវិធីនៅក្នុងមូលនិធិអភិវឌ្ឍន៍បុគ្គលិករបស់អ្នកផ្គត់ផ្គង់ក្នុងតម្លៃចំនួន ៥០ លានដុល្លារអាមេរិក ជាមួយនឹងការបង្កើនការវិនិយោគសម្រាប់អ្នកផ្គត់ផ្គង់វៀតណាម។ ចាប់តាំងពីឆ្នាំ ២០១៩ មក Apple បានចំណាយប្រាក់ជិត ៤០០ ទ្រីលានដុង (ជិត ១៥,៩ ពាន់លានដុល្លារអាមេរិក) តាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក ហើយបាន បង្កើនការចំណាយប្រចាំឆ្នាំទ្វេដងសម្រាប់ប្រទេសវៀតណាមក្នុងរយៈពេលដូចគ្នាផងដែរ។
ក្រុមហ៊ុន Apple បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសវៀតណាមជាងមួយ ទសវត្សរ៍មុន ហើយបច្ចុប្បន្នកំពុងគាំទ្រការងារជាង ២០ ម៉ឺននៅទូទាំងប្រទេសតាម រយៈការងារផ្ទាល់ ខ្សែសង្វាក់ផ្គត់ផ្គង់ និងកម្មវិធី iOS៕

ប្រតិកម្មទៅវិញ

ផ្សេងៗ