លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោតនៅរដ្ឋធានីហាណូយ

(VOVWORLD) - នៅជំនួបនេះ ម្ចាស់ឆ្នោតបានស្នើឲ្យបក្ស រដ្ឋ ជំរុញខ្លាំងថែមទៀតនូវ ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អំពើអសកម្ម ព្រមទាំងបញ្ជាក់ថា ប្រជាជននឹងរួមដំណើរជាមួយបក្សនិងរដ្ឋជានិច្ចក្នុងការប្រយុទ្ធពោរពេញទៅ ដោយការលំបាកនេះផងដែរ។ 

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញជួបសំណេះសំណាលជាមួយ ម្ចាស់ឆ្នោតនៅរដ្ឋធានីហាណូយ - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងនៅជំនួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៃរដ្ឋធានីហាណូយ។ (រូបថត៖ TTXVN)
អនុវត្តន៍កម្មវិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតមុនពេលប្រព្រឹត្តទៅសម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី៩ ខែតុលា អគ្គ លេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong រួមជាមួយសមាជិករដ្ឋសភានីតិកាលទី១៥ នៃមណ្ឌលបោះឆ្នោតលេខ១ ទីក្រុងហាណូយ បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅតាមខ័ណ្ឌមួយ ចំនួនលើភូមិសាស្ត្រទីក្រុងតាមប្រព័ន្ធវីដេអូ។
នៅជំនួបនេះ ម្ចាស់ឆ្នោតបានស្នើឲ្យបក្ស រដ្ឋ ជំរុញខ្លាំងថែមទៀតនូវ ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អំពើអសកម្ម ព្រមទាំងបញ្ជាក់ថា ប្រជាជននឹងរួមដំណើរជាមួយបក្សនិងរដ្ឋជានិច្ចក្នុងការប្រយុទ្ធពោរពេញទៅ ដោយការលំបាកនេះផងដែរ។ ម្ចាស់ឆ្នោតបានសម្ដែងបំណងថា រដ្ឋសភាបន្ត មានការសម្រេចចិត្តដ៏ឈ្លាសវៃ ដើម្បីនាំប្រទេសជាតិអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ក៏ដូចជាបង្កលក្ខណៈងាយស្រួលដើម្បីឲ្យសមាជិក សមាជិការដ្ឋសភានឹងនរចិត្តបំពេញការងារ ពង្រីកប្រជាធិបតេយ្យ ប្រាជ្ញា លើក កំពស់គុណភាព ប្រសិទ្ធភាពប្រតិបត្តិការរបស់រដ្ឋសភា
តាងនាមមណ្ឌលបោះឆ្នោតលេខ១ ទីក្រុងហាណូយ លោកអគ្គលេខាបក្ស Nguyen Phu Trong បានទទួលយកដោយការគោរពនូវមតិយោបល់ដ៏ស្មោះ ស្ម័គ្រ ត្រឹមត្រូវរបស់បងប្អូនម្ចាស់ឆ្នោត ហើយសង្កត់ធ្ងន់ថា រដ្ឋសភានីតិកាលទី ១៥ ដោយមានសមាជិកសមាជិកាជាច្រើនដែលមានគុណភាពស្មើរគ្នា មានភាព ក្លៀវក្លានិងជំនាញខ្ពស់។ លោកអគ្គលេខាបក្សបានលើកច្បាស់ថា គណៈប្រតិភូ រដ្ឋសភាទីក្រុងហាណូយ ត្រូវតែលើកកំពស់ការទទួលខុសត្រូវ បន្តអនុវត្តន៍ មុខងារ ភារកិច្ចឲ្យបានល្អបំផុត រួមចំណែកកសាងរដ្ឋធានីនិងប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ