លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញធ្វើ​ជាអធិបតី​ក្នុង​សន្និសី​ទទូទាំង​ប្រទេសស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ដីសណ្តទន្លេ Cuu Long

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ មេសា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈ លេខាបានបើកសន្និសីទទូទាំងប្រទេសតាមទម្រង់ទល់មុខ និងតាមអនឡាញស្ដីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងធានាការពារជាតិ សន្តិសុខនៅតំបន់ ដីសណ្តទន្លេ Cuu Long។ 
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញធ្វើ​ជាអធិបតី​ក្នុង​សន្និសី​ទទូទាំង​ប្រទេសស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ដីសណ្តទន្លេ Cuu Long - ảnh 1លោកអគ្គលេខាបក្ស Nguyen Phu Trong និងថ្នាក់ដឹកនាំវៀតណាមអញ្ជើញចូលរួមសន្និសីទទូទាំងប្រទេសស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ដីសណ្តទន្លេ Cuu Long (រូបថត៖ VNA)

លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដ៏សំខាន់នៅសន្និសីទ។ អញ្ជើញចូលរួមសន្និសីទនេះគឺមានវត្តមានប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។

សន្និសីទនេះសំដៅជ្រួតជ្រាបយ៉ាងស៊ីជម្រៅក្នុងប្រព័ន្ធនយោបាយទាំងមូល និងប្រទេសជាតិទាំងមូល ជាពិសេសគឺ តំបន់ដីសណ្តទន្លេ Cuu Long - តំបន់ប៉ូលខាងត្បូងនៃប្រទេសជាតិ បង្កើតការស្រុះចិត្តគំនិតគ្នាខ្ពស់បំផុតអំពីការយល់ដឹង និងសកម្មភាពក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀតណាមទាំងមូល ដើម្បីអនុវត្តន៍សេចក្ដីសម្រេចចិត្តដ៏សំខាន់នេះឲ្យបានល្អប្រសើរផងដែរ។

សូមបញ្ជាក់ដែរថា តំបន់ដីសណ្តទន្លេ Cuu Long ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូង ហើយជាតំបន់សេដ្ឋកិច្ចសង្គមមួយក្នុងចំណោមតំបន់សេដ្ឋកិច្ចសង្គមទាំង ៦ របស់ប្រទេសជាតិ ដែលរួមមានខេត្ត ក្រុងចំណុះមជ្ឈឹមចំនួន ១៣ ជាមួយផ្ទៃដីសរុបប្រមាណ ៤០,៦ ពាន់គីឡូម៉ែត្រការ៉េ ហើយស្រូបយក ១៣% នៃផ្ទៃដីធម្មជាតិរបស់ប្រទេសជាតិ។ នេះគឺជាភូមិសាស្ត្រមួយ ដែលមាន ទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ជាពិសេសនៅជាប់នឹងទីក្រុងហូជីមិញ និងតំបន់ ភាគអាគ្នេយ៍។  តំបន់ដីសណ្តទន្លេ Cuu Long មានព្រំប្រទល់ជាប់ប្រទេសកម្ពុជានៅភាគខាងជើង ជាប់ឈូងសមុទ្រថៃនៅភាគនិរតី និងជាប់សមុទ្រខាងកើតនៅភាគអាគ្នេយ៍។ ដូច្នេះហើយ តំបន់ដីសណ្តទន្លេ Cuu Long មានទីតាំងភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងភូមិសាស្ត្រយោធាដ៏សំខាន់ពិសេសសម្រាប់ប្រទេសជាតិទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ