លោកអគ្គលេខាបក្ស តូ ឡឹម វិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ីនិងសិង្ហបុរី

(VOVWORLD) - ក្នុងរយៈពេលប្រាំថ្ងៃ លោកអគ្គលេខាបក្សមានសកម្មភាពជាង ៤០ រួមមាន ជំនួបសវនាការ ជំនួបពិភាក្សាការងារ ជំនួបសន្ទនាជាមួយមជ្ឈដ្ឋាននានា ហើយ អញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយ ជួបសំណេះសំណាលជាមួយសហគមន៍ជន វៀតណាមក្នុងប្រទេសទាំងពីរ និងទៅទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច និងវប្បធម៌មួយ ចំនួន។ 

លោកអគ្គលេខាបក្ស តូ ឡឹម វិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដំណើរទស្សនកិច្ចការងារនៅឥណ្ឌូនេស៊ីនិងសិង្ហបុរី - ảnh 1កម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមជូនដំណើរលោកអគ្គលេខាបក្សនិងលោកជំទាវ។ (រូបថត៖ TTXVN)
នារសៀលថ្ងៃទី ១៣ មីនា យន្តហោះដឹកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម លោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានវិល ត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យនូវដំណើរបំពេញទស្សនកិច្ចផ្លូវ រដ្ឋនៅឥណ្ឌូនេស៊ី ដំណើរទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) និងដំណើរទស្សនកិច្ចផ្លូវការនៅសិង្ហបុរី (ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥)។
ក្នុងរយៈពេលប្រាំថ្ងៃ លោកអគ្គលេខាបក្សមានសកម្មភាពជាង ៤០ រួមមាន ជំនួបសវនាការ ជំនួបពិភាក្សាការងារ ជំនួបសន្ទនាជាមួយមជ្ឈដ្ឋាននានា ហើយ អញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយ ជួបសំណេះសំណាលជាមួយសហគមន៍ជន វៀតណាមក្នុងប្រទេសទាំងពីរ និងទៅទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច និងវប្បធម៌មួយ ចំនួន។ ដំណើរទស្សនកិច្ចបានរួមចំណែកពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនិស្ត វៀតណាមជាមួយគណបក្សកាន់អំណាច និងគណបក្សនយោបាយនានានៅឥណ្ឌូ នេស៊ី និងសិង្ហបុរី បង្កើតមូលដ្ឋានគ្រឹះនយោបាយសំខាន់សម្រាប់ទំនាក់ទំនងរវាងវៀត ណាមជាមួយប្រទេសទាំងពីរ ព្រមទាំងបន្តបើកឱកាសសម្រាប់វៀតណាមផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ជាមួយប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ