លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម លើកទឹកចិត្តនិងដឹកនាំការងារជំនះផលវិបាកដោយព្យុះទីហ្វុង Yagi នៅ Tuyen Quang

(VOVWORLD) - នារសៀលថ្ងៃទី១២ ខែកញ្ញា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញដឹកនាំក្រុមការងាររបស់មជ្ឈិមចុះត្រួតពិនិត្យការងារទប់ទល់នឹងជំនន់ទឹកភ្លៀង ហើយសួរសុខទុក្ខ និងលើកទឹកចិត្តប្រជាជនដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះទីហ្វុង Yagi នៅខេត្ត Tuyen Quang។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម លើកទឹកចិត្តនិងដឹកនាំការងារជំនះផលវិបាកដោយព្យុះទីហ្វុង Yagi នៅ Tuyen Quang - ảnh 1លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម លើកទឹកចិត្តបណ្ដាកងកម្លាំងដែលកំពុងបំពេញភារកិច្ច។ (រូបថត៖ VOV)

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានមកសួរសុខទុក្ខ លើកទឹកចិត្ត និងប្រគល់អំណោយដល់ប្រជាជនដែលកំពុងជម្លៀសនៅផ្ទះវប្បធម៌ភូមិ Phu Tho ១ ឃុំ Truong Sinh ស្រុក Son Duong; ចុះទៅត្រួតពិនិត្យការងារបង្ការទឹកជំនន់ ការពង្រឹងទំនប់តាមមាត់ទន្លេ Lo ក្នុងស្រុក Son Duong។

អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Tuyen Quang អំពីការងារបង្ការទប់ទល់ទឹកជំនន់និងព្យុះនៅមូលដ្ឋាន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា ការិយាល័យនយោបាយបានដឹកនាំប្រព័ន្ធនយោបាយទាំងមូល ផ្តោតលើការអនុវត្តគ្រប់វិធានការដើម្បីធានាសម្រេចបាននូវគោលដៅចំនួន៥៖ ផ្តោតខ្លាំងលើការសង្គ្រោះមនុស្ស និងការស្វែងរកមនុស្សបាត់ខ្លួន; រៀបចំបុណ្យសពសម្រាប់អ្នកស្លាប់; មិនបណ្តោយឲ្យប្រជាពលរដ្ឋណាម្នាក់ខ្វះស្បៀងអាហារ សម្លៀកបំពាក់ ឬទីលំនៅ; គ្មានទីពឹង; មិនបណ្ដោយឲ្យសិស្សខ្វះថ្នាក់រៀននិងសាលារៀន។

ក្នុងឱកាសនេះ ក្រោមសក្ខីភាពលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានប្រគល់ទឹកប្រាក់ចំនួន ២០ ពាន់លានដុង (៨១៣ ពាន់ដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភខេត្ត Tuyen Quang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ