លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួប អនុព័ន្ធ​យោធា​ចក្រភពអង់គ្លេស

(VOVWORLD) - លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិអង់គ្លេសដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តកងពេទ្យកម្រិត ២ នៅស៊ូដង់ខាងត្បូងនិងចក្រភពអង់គ្លេស ព្រមទាំងជួយឧបត្ថម្ភវៀតណាមលើវិស័យបណ្តុះបណ្តាល ជាពិសេសគឺ ការបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់កងកម្លាំងដែលចូលរួមសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ 
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួប អនុព័ន្ធ​យោធា​ចក្រភពអង់គ្លេស - ảnh 1លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh ទទួលជួប អនុព័ន្ធយោធាចក្រភពអង់គ្លេស (រូបថត៖ vnanet.vn)

នារសៀលថ្ងៃទី១៤ ខែតុលា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញទទួលជួប អនុព័ន្ធយោធាចក្រភពអង់គ្លេសលោក វរសេនីយ៍ឯក David Houghton ក្នុងឱកាសលោកបញ្ចប់បេសកម្មការទូតនៅវៀតណាម និងលោក វរសេនីយ៍ឯក Beatrix VH Walcot អនុព័ន្ធយោធាថ្មីនៃចក្រភពអង់គ្លេសប្រចាំនៅវៀតណាម។

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានថ្លែងអំណរគុណដល់ក្រសួងការពារជាតិអង់គ្លេសដែលបានជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តកងពេទ្យកម្រិត ២ នៅស៊ូដង់ខាងត្បូងនិងចក្រភពអង់គ្លេស ព្រមទាំងជួយឧបត្ថម្ ភវៀតណាមលើវិស័យបណ្តុះបណ្តាល ជាពិសេសគឺ ការបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់កងកម្លាំងដែលចូលរួមសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានស្នើឲ្យភាគីទាំងពីរជំរុញខ្លាំងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាពិសេសគឺ គណៈប្រតិ ភូជាន់ខ្ពស់ដើម្បីលើកកម្ពស់ការយល់ដឹង ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ