លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha៖ ខេត្ត Ba Ria - Vung Tau ត្រូវតែត្រួ សត្រាយផ្លូវក្នុងនិន្នាការធ្វើបរិវត្តកម្មបៃតង

(VOVWORLD) - ថ្លែងមតិនៅទីនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានក្រើនរំលឹកឲ្យ ខេត្ត Ba Ria - Vung Tau ចាំបាច់ត្រូវក្លាយជាមូលដ្ឋានត្រួសត្រាយផ្លូវក្នុងនិន្នាការធ្វើ បរិវត្តកម្មបៃតងរបស់ប្រទេសជាតិទាំងមូល ជាមួយនឹងសក្ដានុពលផ្នែកវាយោអគ្គីសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលម៉ាញេទិក។ 

លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha៖ ខេត្ត Ba Ria - Vung Tau ត្រូវតែត្រួ សត្រាយផ្លូវក្នុងនិន្នាការធ្វើបរិវត្តកម្មបៃតង - ảnh 1លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ថ្លែងនៅសន្និសីទ។ (រូបថត៖ VTC)
នាថ្ងៃទី ៣០ មីនា នៅ The Grand Ho Tram នៅឃុំ Phuoc Thuan ស្រុក Muyen Moc ខេត្ត Ba Ria - Vung Tau គណៈកម្មាធិការប្រជាជនខេត្តបានរៀបចំសន្និសីទដាក់ ពង្រាយផែនការមេ Ba Ria - Vung Tau និងពន្លឿនការវិនិយោគផ្ទាល់ទៅកាន់អង្គការ បុគ្គល និងសហគមន៍ធុរកិច្ច ឧទ្ទេសនាមពីគុណសម្បត្តិ សក្ដានុពលអភិវឌ្ឍន៍ ក៏ដូច ជាទិសដៅទាក់ទាញការវិនិយោគ។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha និងគណៈប្រតិភូជាង ៥០០ នាក់បានអញ្ជើញចូលរួមសន្និសីទនេះ។
ថ្លែងមតិនៅទីនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានក្រើនរំលឹកឲ្យ ខេត្ត Ba Ria - Vung Tau ចាំបាច់ត្រូវក្លាយជាមូលដ្ឋានត្រួសត្រាយផ្លូវក្នុងនិន្នាការធ្វើ បរិវត្តកម្មបៃតងរបស់ប្រទេសជាតិទាំងមូល ជាមួយនឹងសក្ដានុពលផ្នែកវាយោអគ្គីសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលម៉ាញេទិក។ ខេត្តត្រូវមានផែនទីបង្ហាញផ្លូវ សម្រាប់សេដ្ឋកិច្ចបៃតង អភិវឌ្ឍន៍គំរូសេដ្ឋកិច្ចវិលជុំដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល និងកសាងរបៀបរស់នៅបៃតង។ ក្នុងសន្និសីទនេះ គណៈកម្មាធិការប្រជាជនខេត្តបានប្រគល់វិញ្ញាបនបត្រចុះ បញ្ជីវិនិយោគ និងសេចក្តីសម្រេចលើគោលជំហរវិនិយោគចំនួន ១៥។ ទន្ទឹមនឹងនោះ ខេត្តបានអំពាវនាវឲ្យមានការវិនិយោគលើវិស័យសេដ្ឋកិច្ចជាសសរស្តម្ភចំនួនបួនគឺ៖ ឧស្សាហកម្ម កំពង់ផែសមុទ្រ - ឡូជីស្ទីក; ទេសចរណ៍; សេវាកម្មប្រកបដោយគុណ ភាពខ្ពស់ជាមួយនឹងគម្រោងចំនួន ៩២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ