លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh អញ្ជើញ​ទទួលជួបជា​មួយ​នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ លោក Sumitomo Mitsui

(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអញ្ជើញទទួលជួបលោកMasahiro Yoshimura នាយកប្រតិបត្តិ និងជាអគ្គនាយកធនាគារវិនិយោគសកល នៃសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ Sumitomo Mitsui (SMFG) ។

លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh អញ្ជើញ​ទទួលជួបជា​មួយ​នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ លោក Sumitomo Mitsui - ảnh 1លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh អញ្ជើញទទួលជួបជាមួយនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុ លោក Sumitomo Mitsui (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានលើកច្បាស់ថារដ្ឋាភិបាលវៀតណាមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះតួរនាទីរបស់ធនាគារ SMBC ដែលជាក្រុមហ៊ុនធំបំផុតមួយនៃសម្ព័ន្ធក្រុមហ៊ុន Sumitomo Mitsui ហើយក៏ជា ធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកម្មធំជាងគេនៅជប៉ុន និងនៅវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីមានគោលបំណងថា នាពេលខាងមុខ សម្ព័ន្ធក្រុមហ៊ុន Sumitomo Mitsui ក៏ដូចជាធនាគារ SMBC នឹងបន្តអភិវឌ្ឍន៍និងពង្រីកសកម្មភាពវិនិយោគនិងធ្វើអាជីវកម្ម ក៏ដូចជាពង្រីកថែមទៀតតួនាទីជាស្ពានតភ្ជាប់សម្រាប់សហគ្រាសជប៉ុន ដែលវិនិយោគនៅវៀតណាម។

ជាការឆ្លើយតប នាយកប្រតិបត្តិ លោក Masahiro Yoshimura បានអះអាងថា សម្ព័ន្ធក្រុមហ៊ុន Sumitomo Mitsui បន្តផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងនិងប្រភពធនធានរបស់ខ្លួនសម្រាប់ការអភិវឌ្ឍអាជីវកម្មនៅវៀតណាម។ លោកមានជំនឿជាក់ថា សកម្មភាពអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន នឹងរួមវិភាគទានទៅក្នុងការអភិវឌ្ឍ និងការជឿទុកចិត្តគ្នាយ៉ាងរឹងមាំរវាងវៀតណាម និងជប៉ុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ